Liverpool ដាក់តម្លៃ 62 លានផោន សំរាប់អ្នកចាំទី Alisson តែ Roma ចង់បាន …..

0
929

Jurgen Klopp កំពុងស្វែងរកអ្នកចាំទីឆ្នើមដើម្បីយកមកបំពេញចន្លោះប្រហោងរបស់ក្រុម ក្រោយពីអ្នកចាំទីបច្ចុប្បន្ន Loris Karius ធ្វើមិនបានល្អ ជាពិសេសខូចគ្រប់បាល់ កាលប៉ះជាមួយ Real Madird នៅវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ។

យោងតាមប្រភព Daily Mail បានឲ្យដឹងថា ក្លឹប Liverpool បានដាក់ដេញថ្លៃ 62លានផោន សំរាប់អ្នកចាំទីសញ្ជាតិប្រេស៊ីល Alisson ប៉ុន្តែក្លឹប Roma ចង់បាន 68លានផោន។​ ប្រភពបន្តថា Roma នឹងព្រមលក់ Alisson ភ្លាមប្រសិនបើ Liverpool យល់ព្រមដំឡើង 5លានផោនទៀត។

ក្រោយពីក្លឹប Liverpool ក៏មាន Cheslea និង Real Madrid ក៏កំពុងចរចារចង់បានកីឡាកររូបនេះខ្លាំងណាស់ដែរ ៕

Facebook Comments
Loading...