កម្ពុជាចេញទៅចូលរួមពិធីគម្រប់ខួប១១ឆ្នាំរបស់សហព័ន្ធហែលទឹកអន្តរជាតិ

0
971

ភ្នំពេញ: លោកហែម គីរីអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានចេញដំណើរទៅកាន់ប្រទេសស្វីស
ហើយនៅថ្ងៃទី១៧កក្កដាដើម្បីចូលរួមក្នុងពិធីគម្រប់ខួបទី១១០ឆ្នាំរបស់សហព័ន្ធកីឡាហែលទឹកអន្តរជាតិ ។

ប្រទេសជាសមាជិកទាំងអស់នឹងបញ្ជូនមនុស្សសំខាន់របស់ខ្លួនទៅចូលរួមក្នុងព្រឹត្តិការណ៍នេះព្រមទាំងទៅ
ទស្សនាទីស្នាក់ការធំរបស់សហព័ន្ធហែលទឹកអន្តរជាតិ (Headquater of FINA)នៅក្នុងប្រទេសស្វីស ព្រមទាំងជួបសំណេះសំណាលជាមួយប្រធានសហព័ន្ធហែលទឹកអន្តរជាតិ ។

លោកហែម គីរីបានបញ្ជាក់ថាលោកគឺជាតំណាងរបស់លោកប្រធានសហព័ន្ធទៅចូលរួមក្នុងពិធីជួបជុំនៃគ្រួ
សារហែលទឹកពិភពលោក ។ នេះជាលើកទី១ហើយ ដែលលោកទៅចូលរួមក្នុងពិធីជួបជុំជាលក្ខណៈអន្តរជាតិនៃគ្រួសារហែលទឹកបែបនេះ ។

កន្លងមកឧ៍ពុករបស់លោកគឺលោកហែម ថុនដែលជាអគ្គលេខាធិការជាអ្នកទៅចូលរួមតែបន្ទាប់ពីឧ៍ពុកលោក
ស្លាប់ទៅលោកបានក្លាយជាអគ្គលេខាធិការហេតុនេះការចេញទៅនេះដើម្បីឲ្យបណ្ដាប្រធាន និងអគ្គលេខាធិការគេបានស្គាល់លោក ។

លោកបន្តថាការចេញទៅនេះយើងមិនអាចសុំអ្វីគេបានទេពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធតែយើងអាចសុំជាអាហារូបករណ៍ ឬ សុំឲ្យជួយបណ្ដុះបណ្ដាលធនធានមនុស្សបាន ។

Facebook Comments
Loading...