ប៉ាគីអាវនិយាយអ្វីខ្លះក្រោយពីវាយផ្តួលម៉ាទីសេហើយនោះ?

0
1131

ប្រទេសម៉ាឡេស៊ី ៖ មេនី ប៉ាគីអាវបានវាយផ្តួលកីឡាករប្រដាល់លូកាស ម៉ាទីសេឲ្យបោះបង់ការប្រកួតនៅត្រឹមទឹកទី៧ នៅក្នុងទីក្រុងកូឡាលំពួរកាលពីព្រឹកថ្ងៃអាទឹត្យ ដែលធ្វើឲ្យគាត់បានឈ្នះចំនួន៦០លើកចាញ់៧លើក និងស្មើ២លើកនៅក្នុងអាជីពប្រដាល់របស់គាត់។

ក្រោយទទួលជ័យជម្នះនេះហើយតើប៉ាកគីអាវនិយាយយ៉ាងម៉េចខ្លះជាមួយអ្នកសារព័ត៌មាន?ប៉ាគីអាវបាននិយាយថា៖ខ្ញុំនិយាយមិនអួតទេប៉ុន្តែ….ខ្ញុំគឹតថា ម៉ាទីសេកំពុងតែរងការឈឺចាប់ដោយសារក ណ្តាប់ដៃរបស់ខ្ញុំ។គ្រប់កណ្តាប់ដៃដែលខ្ញុំវាយចេញ គាត់ប្រាកដជាឈឺចាប់ខ្លាំងហើយ។ខ្ញុំគឹតថា គាត់ប្រាកដជាញញើតជាមួយកណ្តាប់ដៃរបស់ខ្ញុំ។

ចំណែកលូកាស ម៉ាទីសេវិញដែលវាយឈ្នះ៣៦ដងនិងចាញ់៣ដងក្នុងអាជីពជាអ្នកប្រដាល់បាននិយាយក្រោយការប្រកួតដែរថា ៖ប៉ាគីអាវគឺពិតជាអ្នកប្រដាល់ដ៏អស្ចារ្យម្នាក់។គាត់គឺពិតជាអស្ចារ្យមែនៗ…

គួរបញ្ជាក់ដែរថា នៅក្នុងព្រឹត្តិការណ៍ប្រដាល់នេះលោកប្រធានាធិបតីហ្វីលីពីនឌុយទែរតេ និងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីមហាធៀរ មហាម៉េតក៏បានអញ្ជើញចូលរួមទស្សនាដោយផ្ទាល់ដែរ៕

Facebook Comments
Loading...