ម្ចាស់ជើងឯករងពានរង្វាន់ Uefa Champion League ហង្សក្រហម Liverpool បានចុះកុងត្រាទិញយកខ្សែបម្រើប្រយុទ្ធរបស់ក្លឹប Stoke City គឺកីឡាករ Xherdan Shaqiri ដោយចំណាយត្រឹមតែ ១៣លានផោនតែប៉ុណ្ណោះ។
ហង្សក្រហមបានបង្ហាញខ្លួនសមាជិកថ្មី២រូបហើយដើម្បីត្រៀមរដូវកាលថ្មីដែលសុទ្ធតែជាខ្សែបម្រើ មានដូចជា Naby Keita និង Fabinho ហើយពេលនេះជិតបានខ្សែបម្រើល្បឿនលឿនម្នាក់ទៀតពី Stoke City ដែលត្រូវធ្លាក់ទៅលេងនៅលីគលំដាប់ទី២របស់អង់គ្លេស។
Xherdan Shaqiri ធ្លាប់លេងឲ្យក្លឹបធំៗជាច្រើនតែមិនសូវជោគជ័យដូចជា Bayern Munich និង Inter Milan ទើបតែនៅ Stoke City ប៉ុណ្ណោះដែលរូបគេលេងជាជម្រើសដំបូងបានទៀងទាត់៕
Facebook Comments
Loading...