ស្វែងរកជើងទី៩ និងទី១០ សម្រាប់ឡើងទៅប្រកួតបន្តនៅវគ្គជម្រុះជុំទី ២

0
883

ភ្នំពេញ: ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie byK-Cement វគ្គជម្រុះជុំទី១ កាន់តែឈានទៅកៀកទីបញ្ចប់ហើយ ។

សម្រាប់ការប្រកួតនៅយប់ថ្ងៃទី៧កក្កដានេះគេនឹងរកឃើញជើងខ្លាំង២រូបទៀតដែលជាជើងខ្លាំងទី៩ និង ទី
១០សម្រាប់ឡើងទៅប្រកួតបន្តនៅវគ្គជម្រុះជុំទី ២ ។អ្នកប្រដាល់សូត្រ ខេវិនក្លិបបក្សីស្លាបដែកត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ណាម ម៉ូរ៉ាក់ក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង ។

ណាម ម៉ូរ៉ាក់ជាអ្នកប្រដាល់មហាកម្លាំង ទាត់ចេញធ្ងន់កណ្ដាប់ដៃក៏មិនស្រួលទប់ទល់ដែរ តែការវ៉ៃចេញរបស់
អ្នកប្រដាល់រូបនេះមានលក្ខណៈត្រង់ៗពេកដែលជាហេតុធ្វើឲ្យគូប្រកួតងាយស្រយលការពារ និង ទប់ទល់ ។ចំពោះសូត្រ ខេវិនវិញជង្គង់ និង កែងរបស់គេវ៉ៃចេញបានល្អមិនតែប៉ុណ្ណោះកំពស់របស់គេមានប្រៀបលើម៉ូរ៉ាក់ទៀតផង ។

ការជួបគ្នារវាងអ្នកប្រដាល់ទាំង២រូបនេះទោះបីណាម ម៉ូរ៉ាក់មិនមែនជាអ្នកប្រដាល់ដែលអាចមើលស្រាលបានក៏ពិតមែនតែគេជឿថាឱកាសឈ្នះស្ថិតនៅក្នុងកណ្ដាប់ដៃខេវិនច្រើនជាង ។អ្នកប្រដាល់ទាំង២រូបនេះនរណាកក់កៅអីសម្រាប់ជុំទី២នរណាខ្ទាតចេញពីការប្រកួត ?

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់សុខ វីរៈ ក្លិបសំរោងកោងកីឡាខេត្តបាត់ដំបងជួបប្រកួតជាមួយពុទ្ធ សំបូរក្លិបពុទ្ធសេរីវង្ស ។

សម្រាប់អ្នកប្រដាល់ទាំង២រូបនេះសុទ្ធតែមិនអន់ដូចគ្នាមិនតែប៉ុណ្ណោះចិត្តធំដូចគ្នាតែសំបូរគេជាអ្នកប្រដាល់
ដែលក្លាហានជាងគឺគេវ៉ៃដោយហ៊ានប្ដូរកែងជាមួយគូប្រកួតដោយគ្មានញញើត ។ តាមពិតសមត្ថភាពរបស់ពួកគេគឺ ប្រហាក់ប្រហែលគ្នាតែនិង រហ័សដូចគ្នា ។

ការប្រជែងដណ្ដើមកៅអីសម្រាប់ឡើងទៅប្រកួតបន្តវគ្គជម្រុះជុំទី២ នេះទាំងសំបូរ ទាំងវីរៈសុទ្ធតែមានឱកាស
ដូចគ្នាហើយស្រួលមិនស្រួលពួកគេអាចប្រកួតគ្នាមិនបានចប់ទឹកទៀតផងព្រោះពួកគេសុទ្ធតែជាកំពូលអ្នកលេងកែង និង ជង្គង់ដូចគ្នា ។នរណាជាអ្នកខ្ទាតចេញពីការប្រកួត ហើយនរណាដណ្ដើមបានកៅអីសម្រាប់ជុំទី២ ?

ពេលនេះក្នុងចំណោមអ្នកប្រដាល់ចំនួន៣២រូបដែលចូលរួមប្រកួតដណ្ដើមពានរង្វាន់នេះមាន៨រូបហើយដែលបានកក់កៅអីសម្រាប់ជុំទី២ហើយក៏មាន៨រូបដែរដែលខ្តាតចេញពីការប្រកួត ។

ចំពោះការប្រកួតជាមិត្តភាពជាមួយថៃវិញនោះសុខ សាវិនក្លិបអេលីតគុនខ្មែរប្រកួតជាមួយអ្នកប្រដាល់វ័យ
ចាស់ថៃរ៉េ ដា(REDA) ។

រ៉េដាដែលមានប្រវត្តិប្រកួតចំនួន១០៥ដង ឈ្នះ៩០ដង ចាញ់១០ដងស្មើពិន្ទុ ៥ ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន២១ដងនោះកន្លងមកគេឧស្សាហ៍មកប្រកួតនៅស្រុកខ្មែរណាស់ ។ គេមានវ័យច្រើនមែនតែកលល្បិចរបស់គេ និងកម្លាំងរបស់គេមិនចាស់តាមវ័យឡើយ ។មានអ្នកប្រដាល់ខ្មែរមិនតិចទេដែលត្រូវអ្នកប្រដាល់ថៃរូបនេះបង្ក្រាបបានដែលក្នុងភាគច្រើនគឺវាយឲ្យសន្លប់ទៀតផង ។

ចំពោះសុខ សាវិនក៏ជាជើងខ្លាំងមួយរូបដែរគេមានប្រវត្តិប្រកួតចំនួន៩២ដង ឈ្នះ៦៥ដង ចាញ់២២ដង ស្មើពិន្ទុ ៥ ដង និងវាយគូប្រកួតឲ្យសន្លប់បាន១០ដង ។សាវិនតស៊ូជាមួយរ៉េដាបានឬទេ ។

Facebook Comments
Loading...