សង្រ្គាមតម្លើងពន្ធ រវាងអាមេរិក និងសហភាពអឺរ៉ុប

0
928

(អាមេរិក) : ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានគំរាមថា សហរដ្ឋអាមេរិកនឹងតម្លើងពន្ធ ២០ភាគរយ លើការនាំចូលរថយន្ដពីសហភាពអឺរ៉ុប។

លោក ដូណាល់ ត្រាំ ធ្វើការព្រមានបែបនេះនៅសារមួយបង្ហោះលើ Twitter ថា «ផ្អែកលើពន្ធ និងរបាំងពាណិជ្ជកម្មអស់រយៈដ៏យូរ ដែលបានដាក់លើសហរដ្ឋអាមេរិក បើសិនជាសហភាពអឺរ៉ុបមិនព្រមដកពន្ធ និងរបាំងពាណិជ្ជកម្មនេះចោលទេ នោះយើងនឹងតម្លើងពន្ធ ២០ភាគរយ លើការនាំចូលរថយន្ដទាំងអស់របស់ពួកគេ មកកាន់សហរដ្ឋអាមេរិកវិញ»។

គួរបញ្ជាក់ថា ការព្រមានរបស់លោក ត្រាំ កើតមានឡើងបន្ទាប់ពីរដ្ឋបាលរបស់លោក កាលពីខែមុនបានបើកការស៊ើបអង្កេត លើការនាំចូលរថយន្ដពីសហភាពអឺរ៉ុប ហើយការស៊ើបអង្កេតនេះទៀតសោត ត្រូវបានរដ្ឋមន្រ្តីពាណិជ្ជកម្មអាមេរិក លោក វ៉ាលប៊ឺរ រ៉ូស (Wilbur Ross) បានប្រកាសថា ក្រសួងមានគំរោងបញ្ចប់ការស៊ើបអង្កេតនេះ នៅចុងខែកក្កដា ឬខែសីហាខាងមុខនេះ។

Facebook Comments
Loading...