លោកឧត្ដមសេនីយ៍ទោ សូយ ចាន់សឿន តួនាទី នាយករងទីចាត់ការអភិវឌ្ឍន៍ អគ្គបញ្ជាការដ្ឋាន ប្រឆាំងបទបញ្ជាសម្ដេចតេជោ ហ៊ុន សែន ?

0
1025

នៅយប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ មានបុរស ០២នាក់ ជិះម៉ូតូម៉ាក Honda Dream 125 ពាក់ស្លាកលេខ ភ្នំពេញ 1GT-4290 បានបើកបរបញ្រ្ចាសទិសចរាចរណ៍នៅចំណុចវិមានឯករាជ្យ ដែលជាគោលដៅអនុវត្តន៍ច្បាប់ចរាចរណ៍ និងអនុវត្តតាមបទបញ្ជារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយបានប៉ះសំដីគ្នាជាមួយកម្លាំងដែលកំពុងអនុវត្តច្បាប់ ព្រមទាំងចាក់សោរកម៉ូតូរបស់ខ្លួន មិនឲ្យសមត្ថកិច្ចលើកដាក់រថយន្តទៀតផង ។

បន្ទាប់មក នៅវេលាម៉ោង ១៦,១០នាទី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ មន្ត្រីយោធារូបនេះ បានជិះរថយន្តម៉ាកSienna ពាក់ស្លាកលេខ ខេមរៈភូមិន្ទ 2-8779 បានឡើងមកបន្ទប់ លោក អភិបាលខណ្ឌ មកសួរនាំ បញ្ហា ករណីនគរបាលចរាចរ និងកម្លាំងប្រជាការពារខណ្ឌ ឃាត់ម៉ូតូរបស់ខ្លួន ដែលជិះបញ្រ្ចាសទិសនៅវិមានឯករាជ្យ ដោយ ម្នាក់ក្នុងចំណោម ០២នាក់នោះ បាននិយាយថា៖

– គ្រាន់តែជិះបញ្រ្ចាសសោះ នាំគ្នាព័ទ្ធចាប់ដូចចាប់ចោរ
– ម៉េច! ធ្វើចឹងចង់បានលុយដុំមែន?
– ស៊ីប្រាក់ខែរាស្រ្តធ្វើបាបរាស្រ្ត អញក៏ជាមន្រ្តីរាជការដែរ
– ឯងកុំភ្លើជាមួយអញ អាភ្លើ!

ខ្លួនជាមន្រ្តីយោធា តែមិនគោរពច្បាប់ចរាចរ ជាពិសេស មិនគោរពបទបញ្ជា សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលទង្វើនេះជាគំរូមិនល្អ ហើយធ្វើឲ្យបាត់បង់កិត្តិយសរបស់កម្លាំងប្រដាប់អាវុធជាតិ ។

Facebook Comments
Loading...