ចំពោះនារីណាដែលកួចចិត្ត ចិញ្ចឹមគំនិតលួចស្នេហ៍លួចស្នឹទ្ធអ្នកកម្លោះ ម៉ាដូណាប្រហែលជាមានការ ខកចិត្តធំហើយ ។បើមើលតាមក្រសែភ្នែកធម្មតា គេក៏នឹកថា ភាពម្ញ៉ិកម្ញ៉ក់ក្នុងការសម្តែងរបស់ម៉ាដូ ណា គ្រានតែជាការសម្តែងប៉ុណ្ណោះ តាមពិតមិនមែនអញ្ចឹងឯណា ….ម្ចាស់ថ្លៃអើយ។ តាមពិតម៉ាដូណាគឺជាតារាស៊ីម២យ៉ាងពិតប្រាកដ ។
នាងម៉ាដូណាបានធ្វើពិធីខួបកំណើតមួយកាលពីពេលថ្មីៗនេះដោយចំណាយអស់ប្រមាណ១ម៉ឺនដុ ល្លារអាមេរិច។មិនមែនជាខួបកំណើតរបស់នាងឬក៏ជាខួបកំណើតរបស់ប្តីនាងនោះទេ ប៉ុន្តែគឺជាខួប នេះចំណងស្នេហារវាងរូបនាងនិងប្តីរបស់នាងតែប៉ុណ្ណោះ។
នាងម៉ាដូណាបាននិយាយថា ប្តីរបស់នាងគឺជាបុរសពេញលក្ខណៈ មានឈ្មោះថាណុប ហេងទ្រីជា មនុស្សស្មោះត្រង់ គួឲ្យស្រឡាញ់ មានស្វាម៉ីភក្តិចំពោះរូបនាងជាភរិយាខ្លាំងណាស់។ពួកគេបានស្គាល់ គ្នាតាមរយៈហ្វេសប៊ុក ហើយក៏ទាក់ទងគ្នា ស្គាល់គ្នា និងឈានដល់ការភ្ជាប់ចំណងទាក់ទងស្នេហ៍ជា មួយគ្នាពេញបន្ទុកតែម្តង។ពិតជាសំណាងមែន…តើនេះជាគូព្រេងពីអតីតជាតិដែលទេវតាគូសឲ្យពី នាយមកសម្រាប់កម្លោះសង្ហារណុប ហេងទ្រីនិងនារីស៊ីម២ម៉ាដូណាឬយ៉ាងណា?
ម៉ាដូណាបានរៀបរាប់ទៀតថាប្តីនាជាកូនកំព្រា ខ្វះទីពឹងទើបនាងជួយឧបត្ថម្ភ គាំទ្រឲ្យទុនយកទៅរក ស៊ី និងធ្វើឲ្យគេមានងាជីពពិតប្រកដ អាចរកចំណូលបាក្នុងការចិញ្ចឹមជីវិត។
ម៉ាដូណាបាន បន្តទៀតថា អ្វីដែលសំខាន់គឺមនុស្សម្នាក់នេះមានចិត្តស្មោះត្រងណាស់។មកដល់សព្វ ថ្ងៃនេះបើកុំតែបានគេរូបនេះហើយ កុំអីនាងក៏ប្រឈមមុខនឹងបញ្ហាថវិកាវិញហើយ ព្រោះបើសង្ឃឹម ទៅលើសិល្បៈកឺយ៉ាបហៅលែង លឺតែម្តង។យើងសង្ឃឹមថាគូស្នេហ៍មួយគូនេះនឹងមានរស់នៅជាមួ យគ្នាលុះចាស់ព្រឹទ្ធ ចាស់ព្រេងទៅចុះ៕