អ្នកប្រដាល់កម្ពុជា៤ រូប-ថៃ៤រូបប្រជែងគ្នាដណ្ដើមខ្សែក្រវាត់Wurkz

0
975

ភ្នំពេញ: អ្នកប្រដាល់កម្ពុជា៤រូប និង អ្នកប្រដាល់ថៃ៤រូបសុទ្ធតែជាកំពូលជើងខ្លាំងនឹងប្រកួតគ្នាដណ្ដើមខ្សែ​ក្រវាត់Wurkz សម្រាប់ប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។  ការប្រកួតនឹងចាប់ផ្ដើមចាប់ពីរសៀលថ្ងៃទី២៤​មិថុនា​តទៅលើសង្វៀនអាស៊ីអាគ្នេយ៍គឺប្រកួតរៀងរាល់រសៀលថ្ងៃអាទិត្យ ។

អ្នកប្រដាល់កម្ពុជាទាំង៤រូបនោះមានទេស ជីវ៉ាក្លិបកងពលតូចលេខ៧០ដែលមានប្រវត្តិប្រកួតចំនួន៦៨ដង ឈ្នះ៥២ដង ចាញ់១៤ដង និងស្មើពិន្ទុ ២ ដង ។ឌុម កែវដាក្លិបម្កុដរាជសីហ៍ដែលមានប្រវត្តិប្រកួតចំនួន៨៩ដង ឈ្នះ៦៩ដង ចាញ់១៧ដង និងស្មើពិន្ទុ ៣ ដង ។

វេង សុភ័ក្រ្តក្លិបទ័ពឆ័ត្រយោង៩១១ ដែលមានប្រវត្តិប្រកួតចំនួន៨១ដង ឈ្នះ៦៨ដង ចាញ់១២ដង និងស្មើពិន្ទុ ១ ដង ។ ឡុង សំនាងក្លិបសាលវ័ន្ដកីឡាដែលមានប្រវត្តិប្រកួតចំនួន៧៦ដង ឈ្នះ៦៣ដង ចាញ់១០ដង និង ស្មើពិន្ទុ៣ ដង ។

ចំពោះអ្នកប្រដាល់ថៃទាំង ៤ រូបវិញនោះមានលូម លេង(Loom Leng)ដែលមានប្រវត្តិប្រកួតចំនួន៧៩ដង ឈ្នះ៦៦ ដង ចាញ់១២ដង ស្មើពិន្ទុ ១ ដង ។ផាយ៉ាក ឡេក(Phayak Lek)មានប្រវត្តិប្រកួតចំនួន ៨១ដង ឈ្នះ៦៨ដង ចាញ់១២ដង និងស្មើពិន្ទុ ១ ដង ។

ពែក ធឿង(Pek Thieng)មានប្រវត្តិប្រកួតចំនួន៥៨ដង ឈ្នះ៤៩ដង ចាញ់៩ដង ។ ហ្វា នីមីត(Fanimith)មានប្រវត្តិប្រកួតចំនួន៦៥ដង ឈ្នះ៥៣ដង ចាញ់១១ ដង និងស្មើពិន្ទុ ១ ដង ។

ការប្រកួតនេះមិនមានវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទេ គឺអ្នកប្រដាល់ថៃជួបជាមួយអ្នកប្រដាល់ខ្មែរហើយនរណាមានពិន្ទុខ្ពស់ជាងគេត្រូវប្រកួតគ្នាផ្ដាច់ព្រ័ត្រដោយម្ចាស់ខ្សែក្រវាត់បាន៥.០០០ដុល្លារ និង ជើងឯករងបាន៣.០០០ដុល្លារ ។

Facebook Comments
Loading...