Real Madrid ឈ្នះ​ Liverpool លើក​ពាន​ Champions League ៣​ឆ្នាំ​ជាប់​គ្នា (មានវីដេអូ)

0
20028

ក្រុម​ Real Madrid បាន​គ្រង​ជើង​ឯក​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប​ UEFA Champions League 2018 លើក​ទី​៣​ជាប់​គ្នា​ បន្ទាប់​ពី​ឈ្នះ​ក្រុម​ហង្សក្រហម​ Liverpool ដោយ​លទ្ធផល​ ៣-១​ ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​ប្រទេស​អ៊ុយក្រែន។

ការ​ប្រកួត​វគ្គ​ទី១ ចាប់​ផ្តើម​ភ្លាម​ Liverpool លេង​បាន​យ៉ាង​ល្អ​ និង​មាន​ឱកាស​ស៊ុត​ជា​ច្រើន​ អ្វី​ដែល​សោក​ស្តាយ​សម្រាប់​​ហង្សក្រហម​គឺ​ខ្សែ​បម្រើ​សំខាន់​បំផុត​ Hohamed Salah ត្រូវ​​ដូរ​ចេញ​នៅ​នាទី​​ទី​៣១​ បន្ទាប់​ពី​ប៉ះ​ទង្គិច​នឹង​ Ramos។ បន្តិច​​ក្រោយ​មក ខ្សែ​ការពារ​សំខាន់​របស់​ Real Madrid គឺ​​Carvajal របួស​ក៏​ដូរ​ចេញ​ដែរ។ វគ្គ​ទី​បញ្ចប់​ដោយ​លទ្ធផល​០-០។

Real Madrid បាន​ព្យាយាម​វាយ​សម្រុក​ និង​ទម្លាយ​សំណាញ់​ទី​នៅ​នាទី​៥១ ​​ដោយកំហុសរបស់​អ្នក​ចាំ​ទី​ Liverpool បោះ​ឲ្យ​ខ្សែ​ការពារ ប៉ះទៅនឹងជើងខ្សែប្រយុទ្ធ Benzema។ ភាព​សប្បាយ​រីក​របស់​ស្តេច​ស​មិន​បាន​ប៉ុន្មាន​ផង​ក៏​ត្រូវ​បាន​បញ្ចប់​ដោយ​ខ្សែ​បម្រើ​ល្បឿន​លឿន​ Sadio Mane នៅ​នាទី​ទី​៥៥​ដើម្បី​ជួយ​ Liverpool តាម​ស្មើ​ ១-១។

បន្ទាប់​មក​ Real Madrid ក៏បានស៊ុតនាំ​មុខ​ជា​លើក​ទី​២​ដោយ​ខ្សែ​បម្រើ​ប្រយុទ្ធ​ Gareth Bale នៅ​នាទី​៦៤​ ​​តាម​រយៈ​ការ​ស៊ុត​បាល់​បក​ក្រោយ។ អ្វី​ដែល​កាន់​តែ​អស្ចារ្យ​​សម្រាប់​ Real Madrid ទៀត​នោះ Gareth Bale បាន​ស៊ុត​ជើង​ឆ្វេង​ពី​ចម្ងាយ​​បាន​យ៉ាង​ល្អ​ចូល​ទី​បាន​សម្រេច បើ​ទោះ​ជាអ្នក​ចាំ​ទី​ Karius ទះ​បាល់​ត្រូវ តែ​នៅ​តែ​ចូល​ទី​នៅ​នាទី​ទី៨៣។​

លទ្ធផល​នេះ​រក្សា​រហូត​ចប់​ការ​ប្រកួត ដូច្នេះ​ Real Madrid ឈ្នះ​ពាន​ UEFA Champions League ៣​ឆ្នាំ​ជាប់​គ្នា បន្ទាប់​ពី​ឈ្នះ​ឆ្នាំ​២០១៦ និង​២០១៧៕

Facebook Comments
Loading...