ជនល្មើសម្នាក់រត់គេចខ្លួនបាត់ពេលបញ្ជូនទៅតុលាការ

0
12630

រឿងរ៉ាវនៅក្នុងប្រទេសថៃមិនសូវខុសគ្នាប៉ុន្មានពីប្រទេសកម្ពុជានោះទេដូចជាហេតុការណ៍ មួយនេះអញ្ចឹង។ តាមប្រភពព័ត៌កាសែតថៃបានផ្សាយឲ្យដឹងថា កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ អ្នកទោសគ្រឿងញៀនម្នាក់បានលោតរត់ចេញពីរថយន្តប៉ូលីស ចូលទៅក្នុងព្រៃបាត់ នៅពេលដែលប៉ូលីសបានដឹកជននេះទៅកាន់តុលាកាដើម្បីជំរះក្តី។

ប៉ូលីសសង្ស័យថាជន នេះបានប្រើឡោស៊ីធ្វើពីដែកតូចមួយដែលលាក់ទុកនៅក្នុងកែវកាហ្វេ គាស់ខ្នោះដៃប៉ូលីស មុនពេលវាលោតពីរថយន្តគេចខ្លួនរួច។ ឯអ្នកទោស២នាក់ផ្សេងទៀតត្រូវបានប៉ូលីបញ្ជូនទៅដល់តុលាការនៅក្នុងស្រុកមួង ប្រទេសថៃរួចហើយ។

ជនល្មើសដែលរត់គេចខ្លួនរួចនេះមានឈ្មោះ ប៉ាមន ខាំប៉ា អ៊ីន អាយុ២៨ឆ្នាំ។ កម្លាំងប៉ូលីស និងកម្មករដែលធ្វើការនៅទីកន្លែងនោះប្រមាណ៥០នាក់ត្រូវបានដាក់ពង្រាយដើម្បីតាមចាប់ខ្លួនប៉ាមន មកវិញ ប៉ុន្តែមិនទាន់រកឃើញនៅឡើយទេ៕

Facebook Comments
Loading...