កណ្ដាល៖ មនុស្សប្រុស៤នាក់ ស្រី០២នាក់បានរងរបួសធ្ងន់នឹងស្រាលក្នុងករណីគ្រោះថ្នាក់ចរាចណ៏មួយកើតហេតុនៅថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១៥និង៣០នាទី។
កើតហេតុនៅចំណុផ្លូវបែកជាបួនផ្លូវ60mភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ រវាងរថយន្តម៉ាកHyundai ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 3A-0830 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចបាត់) បើកបរក្នុងទិសដៅពីលិចមកកើតក៏បានបុករថយន្តម៉ាកHILUX VIGO ពណ៍ ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2N-4733 បើកក្នុងទិសដៅពីត្បូងទៅជើង ។
ប្រភពពីរសមត្ថកិច្ចបានអោយដឹងថា៖អ្នកបើកបរម៉ាកHILUX VIGO ឈ្មោះប៉ុន វាសនា ភេទប្រុស អាយុ ៣១ឆ្នាំ (របួសធ្ងន់)មានទីលំនៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង់ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នឹងអ្នករួមដំណើរជាមួយ៥នាក់ ទី១ឈ្មោះសាន ថៃឡុង ភេទប្រុស អាយុ៣ឆ្នាំ ទី២ឈ្មោះ ស្រេង ស្រីនូ ភេទស្រី អាយុ៣២ឆ្នាំ អ្នកទាំង២មានទីលំនៅក្នុងភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ,ទី៣ឈ្មោះបាន សុខសិលា ភេទប្រុស អាយុ៩ខែ ទី៤ឈ្មោះលុច្ស អាយុ៣ឆ្នាំនឹងអ្នករួមដំណើរ១នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណ។
តាមពត៍មានពីក្រុមគ្រួសារបានស្លាប់នៅមន្ទីរពេទ្យចំនួន០២នាក់ប្រុសគឺឈ្មោះបាន សុខសិលា នឹង ឈ្មោះ សាន ថៃឡុងខូតខាតរថយន្តចំនួន០២គ្រឿង។ បើតាមការសណ្ឋានពីរសមត្ថកិច្ចមូលហេតុមកពីរអ្នកបើកបររថយន្តHyundai បើកបរខ្វះការប្រុងប្រយ័ត្ន៕ ដោយសនសុភ័ក្ដ