រំភើបដាច់ផ្ងារម៉ង ! ជា​មនុស្ស​ប្រុស​មាន​ស្រី​ច្រើន ស្មាន​តែ​ស្រលាញ់​លេងៗ មាន​អី​នាំ​ឪពុក​ម្ដាយមកដល់​ផ្ទះ ធ្វើឲ្យភ្ញាក់ផ្អើលគ្រប់គ្នា…

0
1672

និស្ស័យ​មនុស្ស​ពេល​ខ្លះ​មិន​អាច​ស្មាន​បាន ត្រូវ​ដល់​គូ ក៏​ដល់​តែ​ម្ដង ចំណែក​អ្នក​ខ្លះ​ទៀត​ខំ​ចាំ​យូរ​យ៉ាង​ណា​ក៏​មិន​ទាន់​មាន​ដូច​គេ ក៏​ព្រោះ​តែ​មិន​ដល់​គូ​ព្រេង​ដែល​ជា​អ្នក​រួម​ផ្លូវ​ទៅ​អនាគត​ជាមួយ​ខ្លួន។ ចំណែក​នារី​ម្នាក់​នៅ​ខេត្ត​សៀមរាប បាន​បង្ហោះ​រឿង​នឹក​ស្មាន​មិន​ដល់​មួយ ព្រោះ​តែ​បុរស​ដែល​ខ្លួន​គិត​ថា​ស្រលាញ់​លេងៗ ស្រាប់​តែ​នាំ​ឪពុក​ម្ដាយ​ពី​ភ្នំពេញ ទៅ​ស្ដី​ដណ្ដឹង​នាង​ដល់​ខេត្ត​សៀមរាប ដែល​ធ្វើ​ឲ្យ​នាង​មាន​ការ​ភ្ញាក់​ផ្អើល លាយ​នឹង​អារម្មណ៍​រំភើប​ចិត្ត​​យ៉ាង​ខ្លាំង។ ​


ម្ចាស់​គណនី Facebook ដែល​មាន​ឈ្មោះ Dav Dav បាន​បង្ហោះ​ថា៖ “រយះពេល​ជាង​3​ឆ្នាំ​មក​នេះ​ខ្ញុំ​មិនដែល show off អ្វី​ច្រើន​ទេ ព្រោះ​ពី​ដំបូង​ដែល​ស្រលាញ់គ្នា គឺ ខ្ញុំ​មិន​ដែល​គិត​ថាគាត់​ស្រលាញ់​ខ្ញុំ​ពិត​ទេ គិតថា​ទា​ក់ទង​គ្នា​លេងៗ ​ព្រោះ​គាត់​ជា​មនុស្ស​ដែលមាន​ស្រី​ច្រើន​។ យូរៗ​ទៅ គាត់​កាន់តែ​care កាន់តែ​ហួងហែង​អូន តាម​ស្អិត​ទៅៗ។ តែ​ថ្ងៃ​នេះ ម៉ោង ​9​ព្រឹក​នេះ​មនុស្ស​ម្នាក់​ដែល​ខ្ញុំ​មិនដែល​នឹង​គិតថា គាត់​នឹង​ស្រលាញ់​ស្រី​ណា​ស្មោះ ​បាន​យក​គ្រួសារ ពី​ភ្នំពេញ​ម​កដណ្តឹង​កូន​ក្រ​មុំ​គេ​ដល់​សៀមរាប​ចឹ​ង​សោះ។ អរគុណ​បង​ដែល​ទ្រាំ​នឹង​ច​រឹត​អូន​បាន និង​តែង​លើកលែង​រាល់​កំហុ​សខុស​ឆ្គ​ង និង​តែងតែ​បារ​ម្មណ៍​នឹង​ព្រម ចាញ់​អូន​រហូត អរគុណ សម្រាប់​ការស្រលាញ់អូន នឹង គោរ​ព ស្រលាញ់​គ្រួសារ​អូន នេះ​ហើយ​ជា​អ្វីដែល​អូន​ប្រាថ្នា​ចង់បាន។”

អ្វី​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​នោះ គឺ​ថ្លៃ​បណ្ណាការ​ជា​លុយ​សុទ្ធ ២០​ខ្ទាស់ ស្មើ​នឹង ២​ម៉ឺន​ដុល្លារ។ មនុស្ស​ជា​ច្រើន បាន​បញ្ចេញ​មតិ សរសើរ​កូន​ក្រមុំ​ខាង​លើ ថា​ពិត​ជា​សំណាង​ខ្លាំង​ណាស់ ដោយ​បាន​បុរស​ម្នាក់​ស្រលាញ់​ស្មោះ ហ៊ាន​ចូល​ដណ្ដឹង​ពេញ​មុខ​មាត់ ខុស​ពី​យុវវ័យ​មួយ​ចំនួន ដែល​ស្រលាញ់​គ្នា​បាន​ត្រឹម​មួយ​ឆាវ​ក៏​ជួប​រឿង​ហ្មង​សៅ បែក​គ្នា​ទៅ​វិញ​តាម​បែប​ស្នេហា​យុវវ័យ។

ការ​បង្ហោះ​ខាង​លើ​នេះ បែរ​ជា​មាន​អ្នក​ខ្លះ​រិះ​គន់​ថា ជា​ការ​បង្អួត ប៉ុន្តែ​ម្ចាស់​គណនី Dav Dav បាន​តប​វិញ​ថា៖ “ថ្ងៃ​នេះ​មាន​មនុស្សមួយ​ចំ​នួន ថា​ខ្ញុំ​អួត ថា​ខ្ញុំ​ទារ​ថ្លៃ​បណ្ណាការ​ថ្លៃ​ចេះ​ចុះ​. ការពិត​ខាង​គ្រួសារ​ខ្ញុំមិនបាន ទារ អី​ទេ ហើយ​ពួកគាត់​ក៍​មិន​បាន​លក់​កូន​ដែរ តែ​លុយ​2​មុឺន​នេះ​គឺ​ខាង ប្រុស គេ​ជា​អ្នក​ជូន​ដោយ​ចិត្ត​គេ អ្នកចូលរួម​កម្មវិធី​ព្រឹក​ព្រឹក​មិញ​គឺ​ដឹង​គ្រប់​គ្នា ខ្ញុំ​គឺជា​អ្នករក​សុ​ី​ធ​ម្ន​តា​ម្នាក់ មិន​បាន​អួត​អី​ទេ គ្រាន់តែ​ផុស​ពី​ការចូល​ស្តីដណ្តឹង​ប៉ុណ្ណឹង​ខុស​ដែរ”។ ​

យ៉ាង​នេះ​ក្ដី ក៏​មាន​អ្នក​ខ្លះ​ទៀត បាន​បញ្ចេញ​មតិ​ថា ថ្លៃ​បណ្ណាការ ២​ម៉ឺន​ដុល្លារ ពិត​ជា​ទឹក​លុយ​ច្រើន​ណាស់ សម្រាប់​អ្នក​ក្រ​មួយ​ចំនួន ដោយ​មិន​ដឹង​ថា​ពេល​ណា​ទើប​សន្សំ​ការ​ប្រពន្ធ​បាន។ បុរស​ម្នាក់​ក្នុង​ចំណោម​នោះ បាន​លើក​ឡើង​ថា ប្រសិន​បើ​បណ្ណាការ ២​ម៉ឺន​ដុល្លារ​នា​ពេល​បច្ចុប្បន្ន​មែន​នោះ បុរស​ជា​ច្រើន ប្រាកដ​ជា​ប្រឈម​ការ​អត់​ប្រពន្ធ​ជា​មិន​ខាន ព្រោះ​មិន​ងាយ​រក​បាន​ប្រាក់​ច្រើន​ដល់​ម្លឹង​ទេ លោះ​ត្រា​តែ​មាន​ឪពុក​ម្ដាយ​ជួយ។

អ្នក​បញ្ចេញ​មតិ​ខាង​លើ​នេះ បាន​លើក​ជា​ឧទាហរណ៍​ថា ប្រសិន​បើ​អាយុ ២២​ឆ្នាំ​រៀន​ចប់​ថ្នាក់​បរិញ្ញាបត្រ ហើយ​រក​បាន​ការងារ​ល្អ​មួយ​ធ្វើ បាន​ប្រាក់​ខែ ៣០០​ដុល្លារ​ជា​មធ្យម នោះ​ក្នុង​មួយ​ខែ​កាត់​ចំណាយ​រួច១៥០​ដុល្លារ អាច​សល់ ១៥០​ដុល្លារ។ តាម​ប្រាក់​ខែ​នេះ គឺ​សន្សំ ១២ឆ្នាំ ទើប​អាច​សល់​បាន ២​ម៉ឺន​ដុល្លារ ដូច​នេះ​អាយុ​ជាង ៣០​ឆ្នាំ ទើប​អាច​រក​ប្រពន្ធ​បាន។ នេះ​មិន​ទាន់​គិត​ថ្លៃ​ឈឺ​ថ្កាត់ និង​ថ្លៃ​ចំណាយ​ផ្សេង​ៗ​ទៀត​ផង។


​ទោះ​បែប​នេះ​ក្ដី តាម​ពិត​ទៅ ការ​រៀប​ការ​បច្ចុប្បន្ន កម្រ​មាន​អ្នក​អាច​រក​បាន​លុយ​ការ​ខ្លួន​ឯង​ណាស់ ក្នុង​អាយុ​ក្រោម ៣០​ឆ្នាំ គឺ​មាន​តែ​ការ​ពឹង​លើ​លុយ​ឪពុក​ម្ដាយ​ជួយ​សិន។ ព្រោះ​រៀន​ចប់​ភ្លាម ការងារ​ដែល​បាន​ដំបូង មិន​អាច​រក​បាន​ប្រាក់​ខែ​ច្រើន សម្រាប់​សល់​គ្រាន់​ដណ្ដឹង​កូន​គេ​នោះ​ទេ។ បើ​សិន​ជា​មាន​លុយ​ការ ក៏​ជា​ទ្រព្យ​សម្បត្តិ ដែល​ឪពុក​ម្ដាយ​បន្សល់​ទុក​ឲ្យ​ពី​មុន​មក​ប៉ុណ្ណោះ៕

Facebook Comments
Loading...