ការប្រកួតAsian Cupនៅថៃ ទ្រីយ៉ាត្លុងបញ្ជូនកីឡាករ១រូបកីឡាការិនី១រូប២នាក់ទៅចូលរួម

0
12423

ភ្នំពេញ៖ ការប្រកួតនឹងធ្វើនៅថ្ងៃទី២៥មីនាដែលនេះជាការប្រកួតកម្រិតទ្វីបអាស៊ីហើយការប្រកួតកម្រិតទ្វីបបែបនេះ គឺជាលើកដំបូងហើយដែលកម្ពុជាចេញទៅចូលរួមប្រកួត ។ កន្លងមកទ្រីយ៉ាត្លុងកម្ពុជាធ្លាប់ចេញទៅចូលរួមប្រកួតតែក្នុងកម្រិតតំបន់ពិសេសស៊ីហ្គេមប៉ុណ្ណោះហើយមិនធ្លាប់បានទទួលមេដាយឡើយ ។

ការសាកល្បងកម្រិតខ្ពស់មួយទៀតរបស់កីឡាទ្រីយ៉ាត្លុងកម្ពុជាដើម្បីឲ្យដឹងថាពេលនេះ តើកម្ពុជាកំពុងតែឈរនៅកន្លែងណាសម្រាប់ប្រភេទកីឡាដែលមាន៣វិញ្ញាសាបញ្ចូលគ្នានេះគឺហែលទឹក ជិះកង់ និងចុងក្រោយរត់ ។

អត្តពលិកទ្រីយ៉ាត្លុង២រូបដែលចូលរួមប្រកួតនោះ មានកីឡាករនាង ពេជ្រពិសិដ្ឋ និងកីឡាការិនីថន សុម៉ាវត្តីនិងលោកគ្រូបង្វឹក គឺលោកចេង ចាន់ដារ៉ាហើយនេះជាលើកដំបូងរបស់យើងដែលបញ្ជូលកីឡាការិនីចូលរួមប្រកួតដែរដោយពីមុនយើងមិនមានស្រ្តីទេ។

សូមបញ្ជាក់ថា ការប្រកួតទ្រីយ៉ាត្លុង Asian Cup កម្រិតទ្វិបអាស៊ីនៅប្រទេសថៃលើកនេះ មាន ១៦ប្រទេសចូលរួមដែលមានកីឡាករ-កីឡាការិនីចំនួន ៤៧នាក់ក្នុងនោះកីឡាការិនី ២៦នាក់ ដោយប្រកួតលើវិញ្ញាសាSpring Triathlon ហែលទឹកចម្ងាយ៧៥០ម៉ែត្រ ជិះ២០គីឡូម៉ែត្រ និងរត់៥គីឡូម៉ែត្រ។នេះជាការរត់សម្រាប់អ្នកវ័យក្មេង ។

photo_2018-03-23_06-57-56 (2)

Facebook Comments
Loading...