បាត់មុខមួយរយៈ ចំាំមើលហ៊ឹម សារ៉ានមានឱកាសសាងកេរ្តិ៍ឈ្មោះបានឬទេ?

0
15790

ភ្នំពេញ: ព្រឹកថ្ងៃទី២៥មីនាអ្នកប្រដាល់ហ៊ឹម សារ៉ាន់សមគមប្រដាល់ក្រសួងការពារជាតិត្រូវប្រកួតជាមួយអ្នកប្រដាល់អាល់បានីចេន ស៊ី(Gen Ci)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម លើសង្វៀន Boostrong Fire Fighter របស់អាស៊ីអាគ្នេយ៍។

នេះជាឱកាសមួយសម្រាប់អ្នកប្រដាល់កម្ពុជារូបនេះស្ដារឈ្មោះឡើងវិញ បន្ទាប់ពីស្រុតចុះ២-៣ឆ្នាំមកនោះស្ទើរតែគ្រប់សង្វៀនគ្មាននរណាចង់ផ្គុរផ្គងឲ្យសារ៉ានប្រកួតឡើយ។សារ៉ាន់មានប្រវត្តិប្រកួតចំនួន៧២ដង ឈ្នះ៦៥ដង ចាញ់៧ដង ។

ចំពោះអ្នកប្រដាល់អាល់បានីជេន ស៊ីវិញគេទើបតែឡើងសង្វៀនប្រកួតបាន២៨ដងប៉ុណ្ណោះដែលក្នុងនោះ២០ដងគេបានទទួលជ័យជំនះ និង៨ដងជួបបរាជ័យ ។ ការប្រកួតនេះប្រសិនបើសារ៉ាន់ចាញ់ទៀតនោះឱកាសសម្រាប់ប្រកួតជាមួយបរទេសទំនងជាលែងមានហើយ ។

Him-Saran-Gen-Ci [800x600]

អ្នកលេងជើងកន្រ្តៃហោះធា នុរាជក្លិបម្កុដរាជសីហ៍ត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃ ហ្វា សាង Fa Sang)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។

មួយរយៈនេះធា នុរាជគេតែងតែផ្ដួលគូប្រកួតបានមុនទឹកទី៥ដោយស្នៀតពិសេសរបស់គេគឺនាគវ័ធកន្ទុយ និងលោតទាត់ផ្កាប់ចាន ។អ្នកប្រដាល់រូបនេះត្រូវបានគេប្រសិទ្ធិនាមថាអ្នកប្រដាល់ជើងកន្រ្តៃហោះ គេមានប្រវត្តិប្រកួតចំនួន៩៥ដង ឈ្នះ៦៧ដង ចាញ់២៣ដង ដ្មើពិន្ទុ៥ ដង ។

ចំពោះអ្នកប្រដាល់ថៃថ្វា សាងវិញគេក៏ជាអ្នកប្រដាល់ដែលមានកលល្បិចវ៉ៃល្អដែរ ។កណ្ដាប់ដៃ ជង្គង់ ទាត់គេប្រើបានយ៉ាងមានប្រសិទ្ធិភាពណាស់ ។អ្នកប្រដាល់រូបនេះការពារក៏ល្អតែ្សោយជើងក្រោមបន្តិច ។នរណាជាអ្នកឈ្នះក្នុងការប្រកួតនេះ ?

Thea-nureach-Fa-Sang [800x600]

Facebook Comments
Loading...