អ្នកប្រដាល់ឌុម កែវដា ចាញ់ពីរប្រកួតមកហើយ ចុះប្រកួតលើកទី៣នេះ គេអាចស្តារកិត្តិយសមកវិញបានទេ?

0
19698

ភ្នំពេញ: នៅថ្ងៃទី១៨មីនាលើសង្វៀនអាស៊ីអាគ្នេយ៍ក្នុងការប្រកួតលើកទី ៣ កែវដាត្រូវតស៊ូជាមួយអ្នកប្រដាល់ថៃ លូក តុន(Luok Ton)ដែលអ្នកប្រដាល់ថៃរូបនេះ២ប្រកួតរបស់គេចាញ់ទាំង ២ ប្រកួតដែរ ការបរាជ័យនេះធ្វើឲ្យអ្នកប្រដាល់រូបនេះបាត់បង់ឱកាសទាំងស្រុងក្នុងការឈានទៅក្ដោបក្ដាប់កៅអីសម្រាប់វគ្គផ្ដាច់ព្រ័ត្រនោះ។

កែវដាមានប្រវត្តិប្រកួតចំនួន៨៨ដង ឈ្នះ៦៩ដង ចាញ់១៦ដង និង ស្មើពិន្ទុ ៣ ដង ។ចំពោះលូក តុនវិញគេមានប្រវត្តិប្រកួតចំនួន៦៩ដង ឈ្នះ៥៤ដង ចាញ់១៤ដង និងស្មើពិន្ទុ ១ ដង ។នរណាជាអ្នកស្គាល់ជ័យជំនះនៅក្នុងការប្រកួតនេះ ? ទោះជាយ៉ាងណាក៏ពួកគេទំនងគ្រាន់តែប្រកួតដើម្បីបង្គ្រប់កិច្ចតែប៉ុណ្ណោះព្រោះចាញ់២ប្រកួតហើយការស្ដារពិន្ទុឡើងវិញពិតជាមិនអាចឡើយ ។

Dum-Keoda-Luok-Ton [800x600]

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរវេង សុភ័ក្រ្តនៃក្លិបទ័ពឆ័ត្រយោង៩១១ ត្រូវតស៊ូជាមួយអ្នកប្រដាល់ថៃឈ្មោះកូភាប ដាំ(Kolap Dam) ។

អ្នកប្រដាល់ទាំង២រូបនេះ២ប្រកួតរបស់គេឈ្នះបានមួយប្រកួតនិងចាញ់មួយប្រកួតដូចគ្នាតែឱកាសដណ្ដើមកៅអីសម្រាប់វគ្គផ្ដាច់ព្រ័ត្រក៏ទំនងជាគ្មានដែរហើយ ។

កូឡាប ដាំជាអ្នកប្រដាល់ដែលល្អមួយរូបលំបាកបង្ក្រាបខ្លាំងណាស់ ឯ វេង សុភ័ក៏មិនណយដែរ ។ការប្រកួតនេះទាំងសងខាងសុទ្ធតែមានឱកាសឈ្នះដូចគ្នាហើយក៏អាចផ្ដួលគ្នាបានមុនទឹក៥ទៀតផងប្រសិនបើនរណាប្រហែសនោះ ។ប្រសិនបើគេប្រកួតគ្នារហូតចប់ទឹកទី៥ទាំងអ្នកចាញ់ទាំងអ្នកឈ្នះប្រាកដជាទ្រមខ្លួនដូចគ្នាហើយ ។

សុភ័ក្រ្តមានប្រវត្តិប្រកួតចំនួន៧៩ដង ឈ្នះ៦៦ដង ចាញ់១២ដង និងស្មើពិន្ទុ១ដង ចំពោះកូឡាផ ដាំវិញគេមានប្រវត្តិប្រកួតចំនួន៩២ដង ឈ្នះ ៨០ដង ចាញ់១១ដង និងស្មើពិន្ទុ ១ ដង ។នរណាបន្ថែមស្ថិតិឈ្នះក្នុងកំណត់ត្រាប្រកួតរបស់ខ្លួន ?

Veng-Sopheak-Kolap-Dam [800x600]

Facebook Comments
Loading...