កីឡាករChristiano Ronaldo និងLionel Messi លែងបាន​បន្ត​ដំណើរ​ទៅ​ទៀតបន្ទាប់ពីក្រុមរបស់ខ្លួនជ្រុះធ្លាក់ត្រឹមវគ្គ១៦ក្រុម

0
233

កីឡាបរទេស ៖ កីឡាករChristiano Ronaldo និងកីឡាករLionel Messi លែងបាន​បន្ត​ដំណើរ​ទៅ​វគ្គ៨​ក្រុម​ចុង​ក្រោយ​ទាំង​ពីរ​នាក់​ដូច​គ្នា បន្ទាប់ពីក្រុម Juvestus ចាញ់ក្រុម FC Porto ចំណែកក្រុមBarcelona ចាញ់ក្រុម Paris Saint-Germain បាន​ត្រឹមមកដល់​វគ្គ​១៦​ក្រុម​ដូច​គ្នា។

ក្នុងរដូវកាលនេះក្រុម​អ្នក​មាន​បុណ្យ Barcelona ធ្វើមិនបានល្អឡើយទាំងក្នុងពានរង្វាន់ក្នុងស្រុក និងក្រៅស្រុក ដោយកាលពីយប់មិញនេះបាន​ធ្លាក់​ចេញ​ពី​ ពាន់រង្វាន់Champions Lea​gue ត្រឹមវគ្គ​១៦​ក្រុម​ចុង​ក្រោយ​​លើក​ដំបូង​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៧​មក បន្ទាប់​ពី​សរុប​ទាំង​ពីរ​ជើងចាញ់ Paris Saint-Germain ដោយលទ្ធផល ៥-២។

សម្រាប់​ការ​ប្រកួត​ជើង​ទី​២​ក្រុម​យក្ស​ Catalan ត្រូវ​ធ្វើ​ការ​ធ្ងន់​នៅ​ក្រៅ​ដី​​ដើម្បី​វាយ​បក​ទើប​សង្ឃឹម​ឡើង​ទៅ​វគ្គ​បន្ត​បាន បន្ទាប់​ពី​ជើង​ទី​១​ចាញ់​​ធ្ងន់​កដោយ​លទ្ធផល ៤-១​ក្នុង​ផ្ទះ​របស់​ខ្លួន។ ប៉ុន្តែ​យប់​មិញ​នេះ​ធ្វើ​មិន​​បាន​ល្អ​ទេដោយ​បញ្ចប់​ទៅ​ត្រឹម​ស្មើ​គ្នា​១-១នៅ​នាទី​ទី​៣១​ក្នុង​វគ្គ​ទី​១ ក្រុម​ម្ចាស់​ផ្ទះ​ PSG ទទួល​បាន​បាល់​ពិន័យ​១១​ម៉ែត្រ​ដែល​ភារៈ​នេះ​ធ្លាក់​ទៅ​លើ​តារា​វ័យ​ក្មេង ​Kylian Mbappe ហើយស៊ុត​បាន​សម្រេច​នាំ​មុខ ១-០ ប៉ុន្តែ​ត្រឹម​តែ​៦​នាទី​ក្រោយ Barcelona តាម​ស្មើ ១-១ បន្ទាប់​ពី​តារា​ឆ្នើម Lionel Messi ស៊ុត​ពី​ចម្ងាយ​​ចូល​ទី​បាន​សម្រេច​ដើម្បី​ផ្តល់​ក្តី​សង្ឃឹម​ដល់​ក្រុម​ភ្ញៀវ។

នៅ​ចុង​វគ្គ​ទី​១​ ក្រុម​អ្នក​មាន​បុណ្យ​ទទួល​បាន​បាល់​ពិន័យ​១១​ម៉ែត្រ ប៉ុន្តែ​ Lionel Messi ស៊ុត​មិន​បាន​សម្រេច​ទេ បន្ទាប់​ពី​អ្នក​ចាំ​ទី​ Navas ជួយ​សង្គ្រោះ​បាន។ លទ្ធផល ១-១ នេះ​នៅ​រក្សា​រហូត​ដល់​ចប់​៩០​នាទី។បើ​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៧​មក នេះ​ជា​លើក​ដំបូង​ហើយ​ដែល Barcelona បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់​ធំ​លំដាប់​លេខ​១នៅអឺរ៉ុប​ក្នុង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​​ពោល​គឺ​មាន​រយៈ​ពេល​១៤​ឆ្នាំ។

ក្នុងយប់ជាមួយគ្នានេះផងដែរ​ក្រុម​​នៅ​អង់គ្លេស​ ហង្ស​ក្រហម Liverpool ធ្វើ​មិនសូវ​បាន​ល្អ​ទេ​នៅលីគ​ក្នុង​រដូវ​កាល​នេះ ប៉ុន្តែ​ Champions League ធ្វើ​បាន​ល្អ។ ការ​ប្រកួត​ជើង​ទី​២​យប់​មិញ​ក្នុង​ផ្ទះ​របស់​ខ្លួន Liverppool បានឈ្នះ RB Leipzing ២-០ ខណៈ​ជើង​ទី​២​ក៏​ឈ្នះ ០-២ ដែរ។ ដូច្នេះ​សរុប​ទាំង​ពីរជើង​ឈ្នះ​ដោយមិន​ឲ្យ​ត​ដៃ​រួច ៤-០។

មក​ដល់​ពេលនេះគេបាន​រក​ឃើញ​៤​ក្រុម​ហើយ​ឡើង​ទៅ​វគ្គ​ ៨​ក្រុម​ចុង​ក្រោយ​នៃពាន UCL គឺក្រុម FC Porto របស់​ព័រទុយហ្គាល់,ក្រុម Borussia  Dortmund របស់​អាល្លឺម៉ង់,ក្រុម Liverpool របស់​អង់គ្លេស និងក្រុម PSG របស់​បារាំង ហើយអ្វី​ដែល​គួរ​ឲ្យ​សំគាល់​​នោះ​គឺ​តារា​ឆ្នើម​លើ​លោក​ទាំង​ពីរ​គឺ Christiano  Ronaldo និង Lionel Messi លែង​បន្ត​ដំណើរ​ទៅ​វគ្គ៨​ក្រុម​ចុង​ក្រោយ​ទាំង​ពីរ​នាក់​ដូច​គ្នា បន្ទាប់ពីក្រុម Juvestus និងក្រុមBarcelona អស់​ឱកាស​ត្រឹម​វគ្គ​១៦​ក្រុម​ដូច​គ្នា៕

Facebook Comments
Loading...