កីឡាករក្លឹបស្វាយរៀង និងការពារជាតិ ដេញវាយគ្នាពេញតារាង (មានវីដេអូ)

0
507

ការប្រកួតលីគកម្ពុជាកាលពីយប់មិញរវាងក្រុងម្ចាស់ផ្ទះ ស្វាយរៀង និងការពារជាតិ បានបញ្ចប់ដោយក្រុមភ្ញៀវ ការពារជាតិយកឈ្នះ២-១។ ប៉ុន្តែមានការប៉ះទង្គិចគ្នាខ្លាំងនៅចុងម៉ោង ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង​មែនទែន។

ការ​ប៉ះ​ទង្គិច​គ្នា​នោះ កើត​ឡើង​ដំបូង​ដោយ​កីឡាករ​របស់​ការពារ​ជាតិ ត្រូវ​កីឡាករ ណុប តុលា ​របស់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ឈូសជើង​ឱ្យ​ដួល។ ​ក្រោយ​មក​ទៀត ​ក៏​មាន​កីឡាករ​ផ្សេង​ចូល​រួមឃាត់ ប៉ុន្តែ​លទ្ធផល​មិន​ដូច​ការ​គិត បែរ​ជា​ផ្ទុះ​ទៅ​ជា​ការ​ប៉ះ​ទង្គិច​គ្នា​កាន់​តែ​ខ្លាំង​ឡើង​តែ​ម្ដង។

ជា​លទ្ធផល​ចុង​ក្រោយ ​កីឡាករ​ទាំង​សង​ខាង​សុទ្ធ​តែ​ទទួល​បាន​កាត​ក្រហម ​ហើយ​ក៏​មាន​អ្នក​ខ្លះ​ត្រូវ​ចូល​ពេទ្យ​ផង​ដែរ។ តួយ៉ាង​ដូចជា​កីឡាករ​របស់​ក្រសួង​ការពារ​ជាតិឈ្មោះថា Yudai ​ត្រូវ​របួស​ខ្លាំង ​ត្រចៀក​ខាង​ឆ្វេង​ស្ដាប់​មិន​ឮ​នោះ​ទេ ​ហើយ​បែក​មាត់ ​និង​ជាប់​ស្នា​ម​ស្បែក​ជើង​នៅ​ខ្នង​ច្រើន​កន្លែង​ថែម​ទៀត។ បច្ចុប្បន្ន​នេះ ​ខាង​ក្រុម​គ្រូ​ពេទ្យ​របស់​ក្រសួង​ការពារ​ជាតិ កំពុង​នាំ​ទៅ​ពេទ្យ​ដើម្បី​ពិនិត្យ​មើល​ថា​របួស​ខ្លាំង​ប៉ុណ្ណា​ហើយ។

Facebook Comments
Loading...