បែកធ្លាយ!!! ព្រះចៅអធិការវត្តភ្នំបាក់លើ ដេកជាមួយនារីម្នាក់

0
1211

នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨នេះ នៅលើបណ្តាញសង្គម Facebook មានការចែកចាយយ៉ាងព្រោងព្រាតករណី ព្រះសង្ឃមួយអង្គ បានបញ្ចេញរូបភាពដេកជាមួយនារីម្នាក់ និងអង្គុយធ្វើជាមេខ្លាឃ្លោកទៀតផង។ ករណីនេះបានធ្វើឱ្យផ្ទុះការរិះគន់យ៉ាងចាស់ដៃពីសំណាក់ប្រជាពលរដ្ឋខ្មែរ ដែលកាន់សាសនាព្រះពុទ្ធ ជាពិសេសនោះ អ្នកដែលធ្លាប់បានយកចង្ហាន់ទៅប្រគេន ព្រះសង្ឃតែម្តង ដល់ក្នុងវត្តក៏ដូចូជា ធ្លាប់បានឱ្យព្រះសង្ឃស្រោចទឹកលើកជាតារាសីទៀតផង។

ព្រះសង្ឃដែលរងការរិះគន់យ៉ាងព្រោងព្រាត ត្រូវបានគេស្គាល់ថា ជាព្រះចៅអធិការវត្តភ្នំបាក់លើ ស្ថិតនៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ព្រះនាម ព្រះគ្រូសោទរ ស្រិល វណ្ណា ដែលគេដឹងថា ជាព្រះសង្ឃពូកែខាងស្រោចទឹកដ៏ល្បី ធ្វើឱ្យពុទ្ធបរិស័ទជិតឆ្ងាយ អ្នកមាន អ្នកក្រ អ្នកធ្វើការ អ្នករស៊ី គ្រប់ស្រទាប់វណ្ណៈទៅឱ្យព្រះអង្គស្រោចទឹកផងដែរ។

ពាក់ព័ន្ធទង្វើរអសីលធម៌ និងខុសវិន័យធម៌របស់ព្រះចៅអធិការវត្តភ្នំបាក់លើនេះ ត្រូវបានក្រសួងធម្មការ និងថ្នាក់ដឹកនាំសង្ឃ ប្រកាសចេញវិធានការណ៍យ៉ាងម៉ឺងម៉ាត់ជាទីបំផុត ចំពោះបុគ្គលសង្ឃអង្គនេះ៕

Facebook Comments
Loading...