ឯកឧត្តម អៀង សុផាឡែត ចែកវែនតា ចំនួន៣០០០វ៉ែនតា ដល់ពលរដ្ឋ ក្នុងឃំុអំពិលតាពក ស្រុកអូរាំងឪ

0
1164

ត្បូងឃ្មុំ៖ នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨នេះ ឯកឧត្តម រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងចែកវ៉ែនតា ចំនួន៣០០០ វ៉ែនតា ដល់ពលរដ្ឋចំនួន៣ភូមិ ក្នុងឃុំអំពិលតាពក ស្រុកអូរាំងឪ ពិធីចែកធ្វេីឡេីងនៅក្នុងសាលាឆាន់វត្តអំពិលតាពកតែម្តង ។

ឯកឧត្តម អៀង សុផាឡែត បានថ្លែងបញ្ជាក់ថា ការចែកវែនតាដល់ពលរដ្ឋ គឺក្នុងគោលបំណង ដើម្បីចូលរួមចំណែកលើកកម្ពស់សុខាមាលភាព មនុស្សចាស់ដែលមានបញ្ហាភ្នែក ពីអាយុ៥៥ឆ្នាំឡើង នៅទូទាំងឃុំអំពិលតាពក ហេីយនៅថ្ងៃនេះដែរ ក្រុមការងារចុះជួយឃុំអំពិលតាពក និងយុវជនក្រសួងបរិស្ថាន នឹងរៀបចំប្រកាសបើកនូវ “យុទ្ធនាការភ្នែកភ្លឺ” នៅក្នុងបរិវេណ វត្តអំពិលតាពក ។ ពិធីនេះនឹងធ្វើការពិនិត្យ និង ចែកជូនវ៉ែនតា ដល់ប្រជាពលរដ្ឋដែលមានបញ្ហភ្នែកប្រមាណ៣០០០ វ៉ែនតា ដល់ប្រជាពលរដ្ឋទាំង ២៤ភូមិ ក្នុងឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។

ឯកឧត្តមបាន បញ្ជាក់ទៀតថា នៅថ្ងៃច័ន្ទនេះដែរ ក៏ជាថ្ងៃដំបូងនៃការ បើក “យុទ្ធនាការភ្នែកភ្លឺ” នៅក្នុងបរិវេណ វត្តអំពិលតាពក ក្នុងនាមជាប្រធាន និងក្រុមការងារក៏បានធ្វើការ វាស់ និង ចែកជូនវ៉ែនតា ជូនដល់ប្រជាពលរដ្ឋមកពីភូមិចំនួន ៣ គឺភូមិអំពិលជើង ភូមិអំពិលត្បូង និង ភូមិអំពិលជុំ ប្រមាណ ៣០០នាក់ និងចំពោះភូមិដែលនៅសល់ និងបន្តចែកជូនដល់ប្រជាពលរដ្ឋជាមនុស្សចាស់អាយុពី ៥៥ឆ្នាំឡើងទៅ អោយគ្រប់ទាំង២៤ភូមិ ទូទាំងឃុំអំពិលតាពក នៃស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ របស់យេីង ទៅតាមវេលាដែលបានគ្រោងទុក ៕

Facebook Comments
Loading...