សមត្ថកិច្ចស្រុកស្អាងបានបង្ក្រាបអ្នកជួញដូរនឹងអ្នកសេពគ្រឿងញៀនដូចភ្លៀងរលឹប.. .!

0
1026

កណ្ដាល៖ បច្ចុប្បន្នលំហូរនៃសារធាតុញៀនខុសច្បាប់ ពីប្រទេសជិតខាង ចូលកម្ពុជា គឺជាកត្តាបំផ្លាញនូវ សុខភាពនិង កិត្តិយសកូនខ្មែរ មិនថាប្រុស ស្រី ចាស់ឬក្មេងឡើយ ជាក់ស្ដែងដូចជាយុវជនម្នាក់ត្រូវបានសមត្ថកិច្ចស្រុកស្អាងធ្វើការឃាត់ខ្លួនរួមនឹងថ្នាំញៀន៣កញ្ចប់តូចក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
(ម៉ាទឹកកក)ដែលកើតហេតុ នៅថ្ងៃ ច័ន្ទ ០៦រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១២និង០០នាទីនៅចំណុចភូមិ ទួលសូភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
លោកសេងសុជាតិអធិការស្រុកស្អាងបានប្រាប់អោយភ្នាក់ងារយើងដឹងថា:ក្នុងប្រត្តិការណ៍នេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ បានចំនួន០១នាក់ មាន ឈ្មោះ សំរិទ្ធ ចាវ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ ទួលសូភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល វត្ថុតាងចាប់យករួមមាន៖
ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន០៣កញ្ចប់តូច ។

ប្រភពបានបន្តទៀតថា៖ នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុ ក្រោយទទួលបានព័ត៍មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលព្រែកគយ បានចុះដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យ ជនសង្ស័យឈ្មោះ សំរិទ្ធ ចាវ បានរកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន០៣កញ្ចប់តូចនៅនឹងខ្លួន រួចឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាង ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ សំរិទ្ធ ចាវ បានសារភាពថា ខ្លួនបានទិញគ្រឿងញៀន(ម៉ាទឹកកក) ចំនួន ០៣កញ្ចប់តូច តម្លៃ ១០០,០០០៛ (ដប់ម៉ឺនរៀល) ពីឈ្មោះ សំណាង ភេទប្រុស អាយុ ១៩ឆ្នាំ នៅចំណុចភូមិ ព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ដើម្បីយកទៅលក់បន្ត បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធី ។

គួរំលឹកថា: បើទោះបីសមត្តកិច្ចតាមមូលដ្ឋាននឹងប្រពន្ធ័ផ្សព្វផ្សាយបានខិតខំប្រឹងប្រែងអប់រំនិងផ្សព្វផ្សាយអំពីបញ្ហាផលលំបាករបស់គ្រឿងញៀនយ៉ាងណាក៍ដោយ ក៍នៅតែមានមនុស្សប្រព្រឹត្តមិនចេះអស់ដែរ៕​ ដោយសនសុភ័ក្ដ

Facebook Comments
Loading...