ការប្រកួតលីគកម្ពុជាកាលពីយប់មិញរវាងក្រុងម្ចាស់ផ្ទះ ស្វាយរៀង និងការពារជាតិ បានបញ្ចប់ដោយក្រុមភ្ញៀវ ការពារជាតិយកឈ្នះ២-១។ ប៉ុន្តែមានការប៉ះទង្គិចគ្នាខ្លាំងនៅចុងម៉ោង ធ្វើឱ្យមានការភ្ញាក់ផ្អើលខ្លាំងមែនទែន។
ការប៉ះទង្គិចគ្នានោះ កើតឡើងដំបូងដោយកីឡាកររបស់ការពារជាតិ ត្រូវកីឡាករ ណុប តុលា របស់ព្រះខ័នរាជស្វាយរៀង ឈូសជើងឱ្យដួល។ ក្រោយមកទៀត ក៏មានកីឡាករផ្សេងចូលរួមឃាត់ ប៉ុន្តែលទ្ធផលមិនដូចការគិត បែរជាផ្ទុះទៅជាការប៉ះទង្គិចគ្នាកាន់តែខ្លាំងឡើងតែម្ដង។
ជាលទ្ធផលចុងក្រោយ កីឡាករទាំងសងខាងសុទ្ធតែទទួលបានកាតក្រហម ហើយក៏មានអ្នកខ្លះត្រូវចូលពេទ្យផងដែរ។ តួយ៉ាងដូចជាកីឡាកររបស់ក្រសួងការពារជាតិឈ្មោះថា Yudai ត្រូវរបួសខ្លាំង ត្រចៀកខាងឆ្វេងស្ដាប់មិនឮនោះទេ ហើយបែកមាត់ និងជាប់ស្នាមស្បែកជើងនៅខ្នងច្រើនកន្លែងថែមទៀត។ បច្ចុប្បន្ននេះ ខាងក្រុមគ្រូពេទ្យរបស់ក្រសួងការពារជាតិ កំពុងនាំទៅពេទ្យដើម្បីពិនិត្យមើលថារបួសខ្លាំងប៉ុណ្ណាហើយ។