No posts to display
Block title
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទទួលថវិកា ៧០ម៉ឺនដុល្លារ ពីក្រុមយុវជនបូជាការពារយុត្តិធម៌
chenda sun -
0
នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជាបានអញ្ជើញជួបសវនការ និងទទួលថវិកាចំនួន ៧០ម៉ឺនដុល្លារអាមេរិក ក្នុងឱកាសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីធានានិរន្តរភាពមន្ទីរពេទ្យគន្ធបុប្ផា ក្នុងការពិនិត្យពិគ្រោះ និងព្យាបាលកុមារកម្ពុជា ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព ដែលពិធីនេះធ្វើឡើងនៅសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់។
ក្នុងឱកាសជួបសំណេះសំណាលជាមួយនឹងក្រុមយុវជនបូជាការពារយុត្តិធម៌ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអធិបតី...
លោកសុខ សម្បត្តិ ! បងប្អូនអាជីវករ ដែលកំពង់លក់ដូរគ្មានសណ្តាប់ធ្នាប់តាមដងផ្លូវសុំទៅទទួលយកទីតាំងលក់ដូថ្មីនៅផ្សារដើមគរថ្មី ដែលមិនយកថ្លៃសេវាជួលតូបរយៈពេល២ឆ្នាំ
ភ្នំពេញ ៖ មានប្រសាសន៍ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបឹងកេងកងនារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នេះលោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងជាប្រធានអង្គប្រជុំ បានលើកឡើងថា ថ្នាក់ខណ្ឌ និងសង្កាត់ត្រូវផ្សព្វផ្សាយ ដល់បងប្អូនអាជីវករ ដែលកំពង់លក់ដូរគ្មានសណ្តាប់ធ្នាប់តាមដងផ្លូវ ពិសេសនៅផ្លូវមុនីរ៉េត សុំឲ្យបងប្អូនទៅទទួលយកទីតាំងលក់ដូថ្មីនៅផ្សារដើមគរថ្មី ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះ-ឈ្នះ ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលអាជ្ញាធរបានខិតខំរៀបចំជូនបងប្អូន ដោយមិនយកថ្លៃសេវាជួលតូបរយៈពេល២ឆ្នាំ។
លោកសុខ សម្បត្តិ បានមានប្រសាសន៍ទៀតថា កំណើតប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញកើនឡើងជាលំដាប់ពី១ឆ្នាំទៅ១ឆ្នាំ...
ខណ្ឌបឹងកេងកង និងខណ្ឌ៣ទៀតបានផ្តល់សមិទ្ធផលដែលបានធ្វើរួច ព្រមទាំងសម្ភារៈដូចជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនដល់វរៈសេនាតូលេខ៣៩២
ខណ្ឌបឹងកេងកង និងខណ្ឌ៣ទៀតដែលបានចងសម្ព័ន្ឋភាពជាមួយវរៈសេនាតូលេខ៣៩២ (មុំ៣)បានផ្តល់សមិទ្ធផលដែលបានធ្វើរួច ព្រមទាំងសម្ភារៈដូចជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនដល់វរៈ នារសៀលថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។
យោងលើយុទ្ធសាស្ត្រដ៏ខ្ពង់ខ្ពស់និងឈ្លាសវៃរបស់សម្តេចតេជា ហ៊ុន សែន និងសម្តេចបន្តវេនបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងការដឹកនាំផ្ទាល់របស់ឯកឧត្តមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
គណៈប្រតិភូ៤ខណ្ឌ ដែលបានចងសម្ព័ន្ឋភាពជាមួយវរៈសេនាតូលេខ៣៩២...
អាជ្ញាធរខណ្ឌបឹងកេងកង ដឹកនាំដោយលោកសុខ សម្បត្តិ បានបម្រើគ្រប់សេវាសាធារណៈដែលរាជរដ្ឋាភិបាលបានប្រគល់អោយអនុវត្ត បានយ៉ាងល្អមិនមានថ្នាំងថ្នាក់ចិត្តប្រជាពលរដ្ឋ នោះឡើយ
ភ្នំពេញ ៖ អាជ្ញាធរខណ្ឌបឹងកេងកង និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ដែលដឹកនាំដោយលោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង បានយកអស់កម្លាំងកាយចិត្ត បម្រើជូនប្រជាពលរដ្ឋ បានយ៉ាងល្អ ដោយគ្រប់សេវាសាធារណៈគ្រប់មុខសញ្ញាដែលរាជរដ្ឋាភិបាលបានប្រគល់ឲ្យអនុវត្ត មិនមានប្រភេទសេវាណាមួយដែលប្រជាពលរដ្ឋមិនសប្បាយចិត្តនោះឡើយ ជាងនេះទៅទៀតអាជ្ញាធរខណ្ឌបឹងកេងកង បានអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពបានល្អ ធ្វើឱ្យប្រជាពលរដ្ឋទទួលបានភាពកក់ក្តៅថែមទៀតផង។
ការកោតសរសើររបស់លោកគឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង បែបនេះបានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី១២ អាណត្តទី៤ របស់ក្រុមប្រឹក្សាខណ្ឌ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ ក្រោមវត្តមាន លោក...
យុវតីស្រស់ស្អាតម្នាក់ដេកស្លាប់ក្នុងបន្ទប់ទឹកសាលាបឋមសិក្សា វត្តគ្រួស សង្ស័យករណី..ឃាត…កម្ម..រំ.លោ…ភសម្លា..ប់
ភ្នំពេញ ៖ ក្មេងស្រីវ័យ១៥ឆ្នាំម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ទឹក សង្ស័យករណី..ឃាត...កម្ម..រំ.លោ...ភសម្លា..ប់.... ស្ថិតនៅក្នុងបន្ទប់ទឹក ក្នុងសាលាបឋមសិក្សា វត្តគ្រួស ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ករណីនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង១៤នាទីព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ។
តាមការសន្និដ្ឋានជំហ៊ានដំបូង សមត្ថកិច្ចដាក់សង្ស័យជាករណីរំលោភរួចសម្លាប់តាមក្រោយ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការឡោមព័ទ្ធទីតាំងកើតហេតុ ដើម្បីពិនិត្យសពជនរងគ្រោះដើម្បីស្រាវជ្រាវកំណត់មុខសញ្ញាតាមចាប់ខ្លួនមកអនុវត្តតាមផ្លូវច្បាប់៕