No posts to display
Block title
បើទោះបីជាមានការចោទប្រកាន់ពីកាដាថា ឥណ្ឌាសម្លាប់មេដឹកនាំសាសនាស៊ីកក្តី តែប្រទេសអង់គ្លេសនៅបន្តកិច្ចចរចាពាណិជ្ជកម្មជាមួយឥណ្ឌា ដដែល
chenda sun -
0
បរទេស ៖ អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៊ី ស៊ូណាក់ (Rishi Sunak) បានលើកឡើងនៅថ្ងៃអង្គារទី១៩ ខែកញ្ញាថា អង់គ្លេសនឹងបន្តកិច្ចចរចាពាណិជ្ជកម្មជាមួយប្រទេសឥណ្ឌា បើទោះបីជាមានការចោទប្រកាន់ពីប្រទេសកាណាដាថា រដ្ឋាភិបាលឥណ្ឌាមានជាប់ពាក់ព័ន្ធនឹងការសម្លាប់មេដឹកនាំផ្តាច់ខ្លួននៃសាសនាស៊ីក (Sikhism) នៅលើទឹកដីរបស់កាណាដាក៏ដោយ។
អ្នកនាំពាក្យខាងលើបានបន្តថា អង់គ្លេសបាននឹងកំពុងដោះស្រាយជាមួយកាណាដាពីការចោទប្រកាន់ដ៏ធ្ងន់ធ្ងរមួយនេះ ប៉ុន្តែបញ្ហានេះនឹងមិនមានផលប៉ះពាល់ដល់កិច្ចពិភាក្សាពាណិជ្ជកម្មជាមួយប្រទេសឥណ្ឌានោះទេ។ លោក ស៊ូណាក់ សង្ឃឹមថានឹងបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយឥណ្ឌា ដើម្បីឱ្យអង់គ្លេសក្លាយខ្លួនជាប្រទេសដៃគូពាណិជ្ជកម្មឯករាជ្យមួយ បន្ទាប់ពីបានចាកចេញពីសហភាពអឺរ៉ុប។
ភាគីទាំងពីរបានលើកឡើងអំពីវឌ្ឍនភាពក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីមានភាពយឺតយ៉ាវក្នុងការចាប់ផ្តើមកិច្ចពិភាក្សា ក៏ដូចជាការពន្លឿនកិច្ចព្រមព្រៀងដើម្បីបញ្ចប់ទៅនៅមុនការបោះឆ្នោតនៅក្នុងប្រទេសទាំងពីរនៅឆ្នាំក្រោយ។
មេតុងទីនល្បីឈ្មោះ អឿន ម៉ូលីកា ត្រូវតុលាការផ្តន្ទាទោស ៣ឆ្នាំ៦ខែ លើសំណុំរឿងចំនួន២
ភ្នំពេញ ៖ មេតុងទីនល្បីឈ្មោះ អឿន ម៉ូលីកា ភេទស្រី អាយុ២៧ឆ្នាំ ត្រូវបានលោក ពេជ្រ វិជ្ជាធរ ចៅក្រម ជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញនិងលោក វង្ស សាវ៉ាត ជាតំណាងអយ្យការបានប្រកាសសាលក្រមផ្តន្ទាទោសសំណុំរឿងទី១ ដាក់ពន្ធនាគារចំនួន១៨ខែ សងសំណងទៅបណ្តឹង៦៥០០ដុល្លារ ជំងឺចិត្ត១០លានរៀល និងសំណុំរឿងទី២ ដាក់ពន្ធនាគារចំនួន២ឆ្នាំសងសំណងទៅបណ្តឹង៣០ ម៉ឺនដុល្លារ ជំងឺចិត្ត២០លានរៀល ពីបទ មិនបំពេញកតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន...
ព្រះរាជបុត្រាទីពីររបស់ស្តេចថៃ មហា វ៉ាជីរ៉ាឡុងកន ជំរុញឱ្យមានការពិភាក្សាដោយបើកចំហអំពីច្បាប់ប្រមាថព្រះមហាក្សត្រ
បរទេស ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប្រជាជនថៃរាប់រយនាក់ត្រូវបានតុលាការថៃកាត់ក្ដីឱ្យជាប់ទោស ដោយសារតែបានប្រមាថគ្រួសាររាជវង្ស ក្នុងនោះកាលពីពេលថ្មីៗនេះបុត្រារបស់ស្តេចថៃបានអំពាវនាវឱ្យមានការពិភាក្សាដោយបើកចំហ ពាក់ព័ន្ធនឹងច្បាប់ប្រឆាំងនឹងការប្រមាថគ្រួសាររាជវង្ស ដែលជាប្រធានបទដ៏រសើបមួយ។
ព្រះរាជបុត្រ វ៉ាឆារ៉ែសន វីវ៉ាឆារ៉ាវង្សសេ (Vacharaesorn Vivacharawongse) ដែលជាបុត្រាទីពីររបស់ស្តេច មហា វ៉ាជីរ៉ាឡុងកន (Maha Vajiralongkorn) បានលើកឡើងបែបនេះ បន្ទាប់ពីទ្រង់បានយាងទៅទស្សនាការតាំងពិព័រណ៍នៅទីក្រុងញូវយ៉ក (New York) អំពីបុគ្គលដែលត្រូវបានកាត់ទោសក្រោមច្បាប់បរិហារកេរ្តិ៍ព្រះមហាក្សត្រដ៏តឹងរឹងរបស់ប្រទេសថៃ។
ច្បាប់ស្ដីពីបរិហារកេរ្តិ៍ព្រះមហាក្សត្រ ឬជាទូទៅត្រូវបានគេហៅថាច្បាប់មាត្រា ១១២...
ផ្ទុះបាតុកម្មនៅប្រទេសឆែក ប្រឆាំងរដ្ឋាភិបាលដែលគាំទ្រលោកខាងលិច នៃរដ្ឋប្លុកអឺរ៉ុប
បរទេស ៖ អ្នកគាំទ្ររាប់ពាន់នាក់នៃគណបក្ស «PRO មិនមែនសភាឆែក» បានប្រមូលផ្តុំគ្នា នៅកណ្តាលរដ្ឋធានី ប្រាក (Prague) ដើម្បីទាមទារឱ្យមានការលាលែងពីតំណែងរបស់រដ្ឋាភិបាលរបស់ប្រទេសនេះ ជុំវិញគោលនយោបាយគាំទ្រលោកខាងលិចរបស់ខ្លួន។
តាមការប៉ាន់ប្រមាណថា មនុស្សប្រហែល ១ម៉ឺននាក់នាក់បានចូលរួមការជួបជុំនេះ ដែលធ្វើឡើងនៅទីលាន Wenceslas ទីក្រុង ប្រាក (Prague) នេះបើយោងតាមរបាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន។
ទោះជាយ៉ាងណាក៏ដោយ គណបក្ស «PRO មិនមែនសភាឆេក (ច្បាប់ ការគោរព...
សម្តេចធិបតី ហ៊ុន ម៉ាណែត ! រោងចក្រ សហគ្រាស នៅកម្ពុជា នឹងទទួលបានការអនុគ្រោះបញ្ចុះថ្លៃអគ្គិសនី
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រោងចក្រ សហគ្រាស នៅកម្ពុជា ប្រមាណជាតិ ២ម៉ឺនរោងចក្រ-សហគ្រាស នឹងទទួលបានការអនុគ្រោះបញ្ចុះថ្លៃអគ្គិសនី ដើម្បីមានលទ្ធភាពតម្លើងប្រាក់បៀវត្សជូនកម្មករ ។ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត សរុបចំនួន ១៨,១០៤នាក់...