Home កំសាន្ត-ប្លែកៗ

កំសាន្ត-ប្លែកៗ

Block title

សីតុណ្ហភាពនៅទូទាំងប្រទេសកម្ពុជា នឹងឡើងខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ដែលជាកត្តាធ្វើអោយអាកាសធាតុក្តៅហើយស្ងួត

សេចក្តីជូនដំណឹង ស្តីពីការព្យាករអាកាសធាតុលើកទី២ សម្រាប់រដូវប្រាំងពីខែមីនា ដល់ដើមរដូវវស្សា ខែឧសភា ឆ្នាំ២០២៤។ បន្ទាប់ពីបានធ្វើការតាមដាន វិភាគ និងព្យាករណ៍ពីស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយមសូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបអំពីស្ថានភាពអាកាសធាតុនៅក្នុងរដូវប្រាំង និងដើមរដូវវស្សាចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២៤។

ដើមរដូវ ប្រមូលផលឆ្នាំ២០២៤ គ្រាប់ស្វាយចន្ទីរ និងតម្លៃនៅលើទីផ្សារ មានភាពល្អប្រសើរជាងឆ្នាំមុន

ស្ថានភាពនៃការប្រមូល ផលដំណាំគ្រាប់ស្វាយចន្ទី និងតម្លៃនៅលើទីផ្សារនៅដើមរដូវ ប្រមូលផលឆ្នាំ២០២៤នេះមានតម្លៃចន្លោះពី ៤៨០០រៀលទៅ ៥២០០រៀលក្នុង១គីឡូក្រាម គឺមានតម្លៃល្អជាងឆ្នាំមុនធៀបនឹងពេលវេលាដូចគ្នា។ នេះបើតាមការលើកឡើងពីសំណាក់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។

បុរសជាអ្នករត់ម៉ូតូកង់បីម្នាក់ ខ្យល់គរស្លា..ប់បន្ទាប់ពីបានចូលទៅបត់ជើងនៅក្នុងការរ៉ាស់សាំងតេលា ក្បែរប៉ុស្តិ៍នគរបាលក្រាំងធ្នង់

ភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូកង់បីម្នាក់ ខ្យល់គរស្លា..ប់បន្ទាប់ពីបានចូលទៅបត់ជើងនៅក្នុងការរ៉ាស់សាំងតេលាមួយកន្លែង អស់រយៈពេលជាងមួយម៉ោង ដោយបុគ្គលិកចាក់ប្រេងមានការសង្ស័យក៍នាំគ្នាដើរទៅកៀកបន្ទប់ ហៅមិនឮគោះទ្វារមិនព្រមបើក ក៏នាំគ្នាសម្រេចធាក់ទ្វារទម្លុះចូលទៅស្រាប់តែប្រទះឃើញអង្គុយស្លា..ប់ក្នុងបន្ទប់ទឹក ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥ និង៣០ នាទីល្ងាចថ្ងៃទី១ ខែមិនា ឆ្នាំ២០២៤ ចំណុចនៅក្នុងការ៉ាសសាំងតេលា មួយកន្លែងក្បែរប៉ុស្តិ៍នគរបាលក្រាំងធ្នង់ នៅតាមផ្លូវបេតុង ក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ អ៊ូ សុវណ្ណារិទ្ធ ភេទប្រុស...

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បានអញ្ជើញ ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយាងចូលទិវង្គត វេលាម៉ោង១៧:៤០នាទីល្ងាច កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ៩៣ព្រះវស្សា ដោយព្រះជរាពាធ។ សម្ដេចតេជោ ហ៊ុន...

រថយន្តដាច់ហ្រ្វាំង ធ្លាក់ចំណោទយាយម៉ៅពេជ្រនិល បណ្តាល់ឲ្យមនុ​ស្ស៤នាក់រងរបួសក្នុងស្រុកភ្នំស្រួច គីឡូម៉ែត្រលេខ១០៦-១០៧

កំពង់ស្ពឺ ៖ មនុស្ស៤នាក់រងរបួស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដាច់ហ្រ្វាំង ធ្លាក់ចំណោទយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច គីឡូម៉ែត្រលេខ១០៦-១០៧ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២២ និង៣៩នាទី យប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។ សមត្ថកិច្ចខេត្តកំពង់ស្ពឺបានអោយដឹងថា ករណីរថយន្តដាច់ហ្រ្វាំងរ៉េចង្កូតប៉ះរថយន្ត ដែលបើកបរពីទិសបញ្រ្ចាសទិស រថយន្ត ម៉ាកHYUNDAI ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ3F-7734 បើកបរដោយឈ្មោះ យា រត្ននា ភេទប្រុស អាយុ៤៤ឆ្នាំ...