រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ ការអភិរក្សសត្វត្រយ៉ងគឺជាចំណុចចាក់ឬសជាតម្លៃជីវសាស្ត្រ និងសេដ្ឋកិច្ច

0
17557

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានផ្តល់បទសម្ភាសន៍ឱ្យស្ថានីយ៍ទូរទស្សន៍អប្សាស្តីពីការកើនឡើងសត្វត្រយ៉ងដែលជាសត្វបក្សីកម្រ និងការរៀបចំបង្កើតឧទ្យានជាតិកោះរ៉ុងដែលរដ្ឋាភិបាលបានដាក់ចេញតាមរយៈសំណើក្រសួងបរិស្ថាន។

បទសម្ភាសន៍ដែលធ្វើឡើងនៅទីស្តីការក្រសួងបរិស្ថាននេះ បានផ្តោតសំខាន់លើការការពារប្រកបដោយភាពជោគជ័យចំពោះបក្សីត្រយ៉ង។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការប្រឹងប្រែង និងការគិតគូរបស់ក្រសួងក្នុងការថែរក្សាអភិរក្សព្រៃឈើ គឺជាការរក្សាបាននៅតំបន់ជីវិតសត្វទាំងឡាយក្នុងតំបន់ការពារដែលមានតម្លៃទាំងជីវសាស្ត្រ និងសេដ្ឋកិច្ចសម្រាប់សហគមន៍ទូទៅ។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖ “ពិតហើយ យើងនិយាយថាយើងអភិរក្សសត្វត្រយ៉ង ប៉ុន្តែយើងមិនមែនរក្សាត្រឹមតែសត្វត្រយ៉ងប៉ុណ្ណោះទេ យើងអភិរក្សព្រៃទាំងអស់ និងសត្វទាំងអស់ដែលនៅក្នុងទីនោះ។ ការប្រឹងប្រែង និងការគិតគូរបស់ក្រសួងគឺចង់ឱ្យប្រជាពលរដ្ឋទូទៅយល់ពីតម្លៃជីវសាស្ត្រ និងតម្លៃសេដ្ឋកិច្ច ដោយសារតែសត្វកម្រត្រយ៉ងនេះហើយ បានជាអេកូតំបន់ទេសចរណ៍តំបន់នោះមានភាពរស់រវើក និងចាប់ផ្តើមចាក់ឬសនៅទីនោះ”។

កត្តាអំណោយផលលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងសន្តិសុខ ស្ថេរភាព គឺជាចំណុចចលករដ៏សំខាន់ដែលជំរុញឱ្យការអភិរក្សតាមរយៈការទស្សនារបស់អ្នកទេសចរណ៍ជាតិ និងអន្តរជាតិដែលបានធ្វើដំណើរដោយសេរីភាពទៅកាន់តំបន់អភរិក្សនៅទូទាំងប្រទេស។ បើតាមការបញ្ជាក់ពីអង្គការBirdLife សត្វត្រយ៉ងចង្កំកសមានវត្តមាននៅកម្ពុជាចន្លោះពី៦៤៦ក្បាលទៅ៩៩៣ក្បាល ពីឆ្នាំ២០១៣-ឆ្នាំ២០១៧៕

28279759_1047270088745445_5882133328703459071_n

19905440_1047270092078778_6599973482237247976_n

28575791_1047270082078779_1195902255753561206_n

28468761_1047270085412112_4832644109422783518_n

Facebook Comments
Loading...