ប្រធានអាជ្ញាធរកីឡា ស្នើអោយប្រធានមន្ទីរអប់រំរាជធានី-ខេត្ត បើកបេះដូងឲ្យទូលាយសម្រាប់វិស័យកីឡាផង

0
8861

ភ្នំពេញ : ប្រធានអាជ្ញាធរកីឡាគឺលោកអ៊ុក សិទ្ធិជាតិអគ្គនាយកកីឡានៃក្រសួងអប់រំយុវជន និងកីឡាបានសំណូមពរឲ្យបណ្ដាប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានី-ខេត្តទាំង២៥ត្រូវបើកបេះដូងឲ្យទូលាយសម្រាប់វិស័យកីឡាផង

កីឡាជាអនុវិស័យមួយក្នុងចំណោមអនុវិស័យទាំង៧របស់ក្រសួងអប់រំយុវជន និង កីឡា ។ រាល់ថវិកាដែលក្រសួងទម្លាក់ទៅឲ្យរាជធានី-ខេត្តគឺមួយផ្នែកសម្រាប់កីឡា ។សម្រាប់កីឡាគឺមិនមែនចំណាយតែទៅលើការប្រកួតនិង បេសកកម្មនោះទេតែតែត្រូវគិតគូទៅលើហេដ្ឋារចនាសម្ព័ន្ធ និងការបណ្ដុះបណ្ដាលធនធានមនុស្សទៀតផង ។

ជាមួយគ្នានេះក៏ត្រូវគិតទៅដល់ការអនុវត្តន៍ការងារអប់រំកាយក្នុងម៉ោងសិក្សាឲ្យបានមួយសប្ដាហ៍២ម៉ោងផង ។
ពាក្យថាធនធានមនុស្សគឺមានទាំងមន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រម និង ធនធានកីឡា ។ មកដល់យុគសម័យនេះហើយគ្រាន់តែខេត្តមួយរៀបចំការប្រកួតកីឡាមួយក៏សុំមន្ត្រីបច្ចេកទេសពីថ្នាក់កណ្ដាលទៅដែរនោះតើវាមានន័យយ៉ាងម៉េចទៅវិញ ។

បន្ទាប់ពីការកែទម្ងន់លើរចនាសម្ប័ន្ធកីឡាតាំងពីឆ្នាំ២០១៣មកនោះគួរតែអ្វីៗមានការអភិវឌ្ឍន៍ ។ ពេលនេះសហព័ន្ធជាតិបានកែទម្រង់អស់ហើយចុះការិយាល័យអប់រំកាយ និង កីឡារាជធានី-ខេត្តបានធ្វើអ្វីខ្លះដែរហើយនៅពេលនេះ ៕

photo_2017-08-02_10-28-41 [800x600]

 

Facebook Comments
Loading...