រូបភាពដែលអស់លោកអ្នកនាងបានឃើញនេះគឺជាសាកសពម៉ាំមីសត្វឆ្កែមួយក្បាល ដែលត្រូវបានគេ រកឃើញនៅក្នុងរន្ធឈើមួយដើម ហើយដែលសាកសពនេះទំនងជាមានអាយុកាល២០ឆ្នាំប្លាយមកហើយ បន្ទាប់ពីវាត្រូវបាននរណាម្នាក់ចាប់ញាត់ទៅក្នុងនោះហើយបង្អត់អាហាររហូតដល់វាបាត់បង់ជីវិតនៅ ក្នុងប្រទេសហ្សកហ្សី។
ម៉ាំមីសត្វឆ្កែនេះត្រូវបានគេដាក់ឈ្មោះឲ្យថាStuckie ឬមានឈ្មោះម្យ៉ាងទៀតហៅថាអាចាប់ញាត់ត្រូវបានក្រុមអ្នកកាប់ឈើរកវាឃើញតាំងពីឆ្នាំ១៩៨០នៅពេលដែលក្រុមហ៊ុនកាប់ឈើKraft Corporationកាប់រំលំដើមឈើមួយដើម ហើយកាត់វាជាដុំកង់ៗ។
គេបានឃើញម៉ាំមី អាចាប់ញាត់ នៅក្នុងដើមឈើផ្នែកខាងលើ ហើយឥឡូវនេះសាកសពរបស់វាកំពុងមានការទាក់ទាញខ្លាំងណាស់នៅ ឯForest World ដែលជាសារមន្ទីរព្រៃឈើដ៏ធំនៅក្នុងទីក្រុងWaycross នៃប្រទេសហ្សកហ្សី៕
Facebook Comments
Loading...