នាវាចម្បាំងអាមេរិកបានដឹកជញ្ជូនយុទ្ធោបករណ៍យោធាមកដល់មកដល់ខេត្តឈុនបុរីហើយសម្រាប់ការត្រៀមធ្វើសមយុទ្ធយោធាប្រចាំឆ្នាំលើកទី៣៧ ឈ្មោះថាCobra Goldឬពស់វែកមាសដែលគ្រោងធ្វើនៅ សប្តាហ៍ក្រោយនេះ។
បើតាមរបាយការណ៍របស់យោធាថៃបានឲ្យដឹងថា សមយុទ្ធនេះនឹងធ្វើនៅថ្ងៃទី ១៣ខែកុម្ភៈដល់ថ្ងៃ២៣ខែកុម្ភៈនៅភាគខាងកើតខេត្តឈុនបុរី ដែលក្នុងព្រឹត្តិការណ៍នេះមានកងទ័ពមក ពី៣០ប្រទេសចូលរួម ដែលក្នុងនោះមានប្រទេសខ្លះចូលរួមកនុងសមយុទ្ធ ខ្លះចូលរួមសង្កេតការណ៍។ អាមេរិកបានបញ្ជូនកងទ័ពចំនួន៦១២៥នាក់ចូលរួមនៅក្នុងសមយុទ្ធនេះ ឯកងទ័ពថៃមានចំនួន៤០០៧ នាក់។
ប្រទេសសឹង្ហបុរី ជប៉ុន ឥណ្ឌូណេស៊ី កូរ៉េខាងត្បូង និងម៉ាឡេស៊ីនឹងបញ្ជូនកងទ័ពចូលរួមនៅក្នុង សមយុទ្ធនេះដែរ។សមយុទ្ធCobra Goldគឺជាសមយុទ្ធដ៏ធំនៅក្នុងតំបន់ហើយមានគោលដៅបង្កើនកិច្ច សហប្រតិបត្តិការណ៍រវាងបណ្តាប្រជាជាតិនៅក្នុងតំបន់ដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយនានាជាអន្តរជាតិ៕