តាមប្រភពព៍ត៌មានពីប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងថា ចាប់ពីថ្ងៃសុក្រទី៩ខែកុម្ភៈនេះរហូតដល់ថ្ងៃទី ២៥ខែកុម្ភៈនឹងមានការប្រគុំតន្ត្រីទូទាំងប្រទេសដើម្បីជាការអបអរការប្រកួតកីឡារដូវរងារទីក្រុង Pyeong Chang-2018 ដែលជាការប្រកួតលំដាប់ពិភពលោក។
ការប្រគុំតន្ត្រីនេះ គឺជាការរួមចំណែកធ្វើឲ្យប្រ ទេសទាំងមូលមានភាពអធិកអធម៌ដោយមានការចូលរួមពីក្រុមតន្ត្រីPopល្បីៗប្រចាំប្រទេសនឹងធ្វើការ ប្រគុំជាច្រើនកន្លែងតាមកាលវិភាគដែលបានកំណត់ហើយជាស្រេច។
នេះជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ មួយនៅក្នុងប្រទេសកូរ៉េ ពីព្រោះនៅក្នុងពិធីប្រកួតនោះក៏មានការចូលរួមពីលោកប្រធានគណៈប្រធានរដ្ឋ កូរ៉េខាងជើង គីម ជុងណាំ លោកអនុប្រធានាធិបតីអាមេរិក ព្រមទាំងលោកនាយករដ្ឋមន្ត្រីជប៉ុនស៊ិនហ្សូ អាបេផងដែរ៕
Facebook Comments
Loading...