វេជ្ជបណ្ឌិតឥណ្ឌាម្នាក់ចម្លងវីរុសហ៊ីវទៅមនុស្សជាច្រើននាក់ដោយប្រើម្ជុលចាក់ថ្នាំតែមួយ

0
21323

តាមប្រភពព៍ត៌មានRTបានផ្សាយនៅថ្ងៃនេះថា អាជ្ញាធរនៃប្រទេសឥណ្ឌាកំពុងបើកការស្រាវជ្រាវមួយ ទៅលើករណីវេជ្ជបណ្ឌិតក្លែងក្លាយម្នាក់នៅឯទីជនបទដែលបានចម្លងវីរុសហ៊ីវទៅលើមនុស្សប្រមាណ៣០នាក់ដោយគាត់ប្រើម្ជុលចាក់ថ្នាំតែមួយ។ គាត់បានសន្យាថាក្រោយពីចាក់ថ្នាំរួចអ្នកជម្ងឺនឹងជួបអព្ភូតហេតុដ៏អស្ចារ្យ ហើយការព្យាបាលរបស់គាត់មានតម្លៃថោកទៀតផង។

image

មនុស្សរាប់រយនាកដែលរស់នៅជុំវិញ ទីក្រុងUnnao នៃប្រទេសឥណ្ឌាប្រហែលជាទទួលរងនៅការឆ្លងវីរុសហ៊ីវ ដោយសារស្នាដៃបុរសនេះដែរ បន្ទាប់ពីគេបានដឹងថាអ្នកទាំងអស់គ្នាជាពិសេស ប្រជាជនចំនួន៣ភូមិដែលរស់នៅតំបន់ក្បែរផ្ទះរបស់គា ត់សុទ្ធតែត្រូវបានទៅរកលោកវេជ្ជបណ្ឌិតក្លែងក្លាយនេះព្យាបាលគ្រប់គ្នាអស់រយៈពេលចាច្រើនឆ្នាំមក ហើយនោះ។ បុរសនេះបានហៅការព្យាបាលរបស់ខ្លួនថា ជាកាព្យាបាលបែបមន្តវិជ្ជាការហើយយកតម្លៃ ក្នុងម្នាក់ៗតែ១៦សេនដុល្លារតែប៉ុណ្ណោះ។

វេជ្ជបណ្ឌិតក្លែងក្លាយនេះឈ្មោះRajendra Kumarបានបោក ប្រាសអ្នកស្រុកនៅតំបន់នោះឲ្យជឿផ្កាប់មុខព្រោះតែតម្លៃព្យាបាលរបស់គាត់ខុសពីតម្លៃព្យាបាលធម្មតា រាប់សឹបដងឯណោះ៕

image

Facebook Comments
Loading...