ក្មេងស្រីវ័យ៤ឆ្នាំត្រូវជនប្រមឹកចាប់គ្រវែងពីជាន់ទី៣

0
22020

តាមBBCបានផ្សាយនៅថ្ងៃនេះថា ត្រឹមតែក្នុងរយៈពេល១អាទិត្យប៉ុណ្ណោះ គេបានរៃអង្កាសប្រាក់បានប្រ មាណ២៤ ៩៧៦ដុល្លារអាមេរិកដើម្បីយកទៅជួយសង្រ្គោះអាយុជីវិតក្មេងស្រីឥណ្ឌាម្នាក់ដែលកំពុងដេក សម្រាកនៅក្នុងមន្ទីរពេទ្យ។

image

កុមារីរងគ្រោះនេះឈ្មោះDhanyashry Sridhar ទើបតែមានអាយុ៤ឆ្នាំបាន រងរបួសយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីរូបនាងត្រូវជនប្រមឹកម្នាក់ចាប់បោះពីលើផ្ទះជាន់ទី៣មកក្រោម។ហេតុការណ៍កើតឡើងនៅទីក្រុង ចេណៃ នៃប្រទេសឥណ្ឌា។

តាមរបាយការណពីមន្ទីរពេទ្យបានឲ្យដឹងថានាងនៅ តែប្រឈមនឹងបញ្ហាធ្ងន់ធ្ងរនៅឡើយទេ ប៉ុន្តែអាចរួចផុតពីបាត់បង់ជីវិត។

បុរសម្នាក់ឈ្មោះMohanអាយុ ៣០ឆ្នាំជាវិស្វករផ្នែកSoftwareបាននិយាយថា លោកបានឃើញរូបភាពនាងដែលគេបង្ហោះក្នុងបណ្តា ញសង្គម ហើយអំពាវនាវឲ្យមានកាសង្គ្រោះជីវិតនាងព្រោះឪពុកម្តាយនាងគ្មានលទ្ធភាពទេទើបគាត់ សម្រេចបង្កើតការរៃអង្គាសនេះឡើងនិងបាននាំនាងទៅព្យាបាលនៅឯមន្ទីរពេទ្យ៕

image

Facebook Comments
Loading...