ផ្ទះស្ត្រីចាស់ជរាគ្មានទីពឹងម្នាក់ត្រូវបានអគ្គឺភយ័ឆេះអស់គ្មានសល់

0
19131

កំពង់ឆ្នាំង៖ ផ្ទះរបស់ស្ត្រីចាស់ជារាដែលគ្មានទីពឹងម្នាក់ត្រូវបានអគ្គឺភយ័ឆាបឆេះអស់គ្មានសល់ខណះដែលក្មេងៗលេងភ្លើងបណ្តាលអោយឆេះ ។ ហេតុការណ៍ភ្ញាក់ផ្អើលដោយសារអគ្គឺផយ័ឆាប់ឆេះផ្ទះខាងលើនេះបានកើតឡើងនៅវេលាម៉ោង១០និង១០នាទី ថ្ងៃទី៦គម្ភះ ២០១៨ ស្ថិតក្នុងភូមិទ្រាខាងជើងឃុំស្រែថ្មីស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ។

ប្រភពពីសមត្ថកិច្ចដែលបានចុះដល់កន្លែងកើតហេតុបានអោយដឹងថាម្ចាស់ផ្ទះដែលរងគ្រោះដោយសាអគ្គឺភយ័ឆេះផ្ទះអស់គ្មានសល់នេះមានឈ្មោះ ជាសាត់ ភេទស្រីអាយុ៩០ឆ្នាំរសនៅផ្ទះតែម្នាក់ឯងនិងគ្មានកូនគ្មានចៅហើយត្រូវបានបងប្អូនញាតិមិត្តជិតខាងមើលថែអោយបាយទឹក  ។

សមត្ថកិច្ចខាងលើដែលបានអោយដឹងថានៅមុនពេលកើតហេតុមានក្មេងៗបានលេងភ្លើងនៅខាងក្រៅផ្ទះបណ្តាលអោយឆាបឆេះជញ្ជាំងផ្ទះខណះដែលលោកយាយនៅលើគ្រែខាងក្រោមចុះរត់ចេញមកក្រៅស្រែឆោឡោឡើងអោយញ្ញាតិមិត្តជិតខាជួយពន្លត់តែភ្លើងបានឆាប់ឆេះពេញបន្ទុកអ្នកខ្លះទូរសព្ទ័ហៅរថយន្តពន្លត់អគ្គឺភយ័របស់ស្នងការនគបាលខេត្តនិងខ្លះទៀតបាននាំគ្នាជួយពន្លត់តែទួសជាយ៉ាងណាភ្លើងបានឆេះផ្ទះលឿនបណ្តាលអោយឆេះខ្ទេចអស់គ្មានសល់ ។

សមត្ថកិច្ចខាងលើដដែលបានអោយដឹងទៀតថា ផ្ទះដែលរងការឆេះអស់គ្មានសល់នោះមានបណ្តោយ៥គុណ៤ប្រក់សង្កសីជញ្ជាំងស្លឹករួមនិងទ្រព្យសម្បត្តិអស់នៅសល់តែខោអាវតែមួយចង្កេះអគ្គឺភយ័នេះមិនបានឆេះរាលដាលទៅផ្ទះអ្នកជិតខាងនិងមិនបានបង្កអោយរងគ្រោះថ្នាក់ដល់មនុស្សឫសត្វនោះឡើយ ។

ស្នងការងនគបាលខេត្តកំពង់ឆ្នាំងទទួលបន្ទុកពន្លុតអគ្គឺភយ័លោកវរះសេនីយ៍ឯកលោក លុយឌីណា បានអំពាវនាយដល់បងប្អូនប្រជាពលរដ្ឋសូមអោយមានការប្រុងប្រយត្ន័ជានិច្ចចំពោះភ្លើងអគ្គឺសនីមុនចាកចេញពីផ្ទះត្រូវបិទបារ៉ែត និងត្រួតពិនិត្យមើលភ្លើងចង្ក្រាននៅក្នុងផ្ទះមុនចាកចេញពីផ្ទះនិងនៅជុំវិញផ្តះត្រូវមានពាងទឹកនៅក្បែផ្ទះដើម្បីត្រៀមសម្រាប់ការពារនិងបណ្តាកន្លែងស្ថានីយ៍លក់ប្រេងនិងហ្គាស់ទាំងអស់នៅក្នុងខេត្ត ក្រុង ស្រុក ត្រូវមានបំពង់សម្រាប់ពន្លតអគ្គឺភយ័ត្រៀមបំរ៉ុង ខណះដែលមានហេតុការណាមួយកើតឡើងជាយថាហេតុព្រោះរដូវនេះរាំងស្ងួតនិងមានខ្យល់ ។ ក្នុងនោះបងប្អូនប្រជាពលរដ្ឋរួមនិងលោកស្នងការងនគបាលខេត្តបានឧបត្ថមជាថវិការជូនដល់លោកយាយដែលរសនៅម្នាក់ឯកក្មានទីពឹងនិងរងគ្រោះដោយសាភ្លើងឆេះផ្ទះអស់ទ្រព្យសម្បតិគ្មានសល់ដោយការអាណិតអាសូផងដែរ  ។

លោកស្នងការរងបានបញ្ជាក់អោយដឹងទៀតថាបើមានហេតុការអគ្គឺភយ័កើតឡើងសូមរាយការបន្ទាន់ទៅប៉ុសន្ត៍នគបាលរដ្ឋបាលដែលនៅជិតហើយក៍អាចធ្វើការទំនាក់ទំនងមកកាន់រថយន្តពន្លត់អគ្គឺភយ័បន្ទាន់ដែលមានលេខទូរសព្ទ័ពីខ្សែមួយ០៧១៩៣៨៥៥៦៧៨និងមួយខ្សែទៀតលេខ០១២០៧៦៦៤៣នេះគឺជាលើកទីមួយហើយក្នុងដើមឆ្នាំ២០១៨នេះ ៕ ជាវុត្ថា កំពង់ឆ្នាំង

IMG20180206124503

IMG20180206125005

Facebook Comments
Loading...