ចៅអធិកាវត្ត ហោង មានគម្រោងកែលំអហេដ្ឋារចនាសម្ពន្ធមួយចំនួននៅតំបន់ទេសចរណ៍ ហោង

0
43263

ចៅអធិកាវត្ត ហោង មានគំរោងកែច្នៃតំបន់ទេសចរណ៍ ហោង នៅខេត្តត្បូងឃ្មុំ ដើម្បីទាក់ទាញភ្ញៀវឲ្យមកកំសាន្តកាន់តែច្រើនឡើង បង្កើនមុខរបរនិងបង្កើនចំណូលដល់សហគមន៍ ។

ព្រះគ្រូចៅអធិកាវត្ត ហោងព្រះនាម ឡូត ឆាត មានសង្ឈដីការថា រមណីយដ្នានទឹកធ្លាក់ វត្ត ហោង នេះត្រូវបានចាត់ចូលជាសម្បត្តិបេតិភណ្ឌជាតិហើយបានចុះក្នុងបញ្ជីសៀវភៅមគ្គុទេសទេសចរណ៍ទៀតផង ។

ព្រះគ្រូចៅអធិការវត្ត បានអំពាវនាវអោយអាជ្ញាធរខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ជួយកសាងស្ពានមួយប្រវែង ៣០ ម៉ែត្រ និង កសាងទំនប់ទឹកប្រវែង ១០០ ម៉ែត្រ ដើម្បីទប់ទឹកកុំឲ្យហូរអស់ប្រយោជន៍ទាក់ទាញភ្ញៀវឲ្យមកកំសាន្តកាន់តែច្រើនឡើង ធ្វើឲ្យប្រជាសហគមន៍លក់ដូរដាច់ទទួលបានប្រាក់ចំណូលបន្ថែម ជីវភាពកាន់តែធូរធារកាត់បន្ថយភាពក្រីក្រនៅក្នុងសហគមន៍ផងដែរ ។

លោកចេងប៊ុនណា អភិបាលស្រុកមេមត់ បានប្រាប់ទូរទស្សន៍រស្មីហង្សមាសនៅថ្ងៃចន្ទ័នេះថា នៅពេលទទួលបានសំណើជាផ្លូវការពីអាជ្ញាធរភូមិឃុំ លោកនឹងពិនិត្យថា តើត្រូវដោះស្រាយបញ្ហានេះ ដោយរបៀបណា ។

លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំបានបញ្ជាក់ឱ្យដឹងថា ភ្ញៀវជាតិនិងអន្តរជាតិទៅទស្សនាក្នុងឆ្នាំ២០១៧ ច្រើនជាងឆ្នាំ២០១៦ ពិសេសនៅពេល បុណ្យចូលឆ្នាំចិន បុណ្យចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំបិណ្ឌ ក្នុង១ថ្ងៃមិនក្រោម ពី៥០០នាក់នោះទេ ។

សូមបញ្ជាក់ថា រមណីយដ្ឋានទឹកធ្លាក់ពីលើផ្ទាំងថ្មធម្មជាតិ ហោង ស្ថិតនៅក្នុងភូមិលោ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅលើផ្ទៃដីប្រមាណ ជា ១២ ហិកតា ៕

IMG-20180206-WA0012

IMG-20180206-WA0008

IMG-20180206-WA0009

Facebook Comments
Loading...