យោងតាមរបាយការណ៍ពត៍មាននានាបានឲ្យដឹងថា មានជនស៊ីវិលរាប់សិបនាក់បានទទួលរងគ្រោះដោយការវាយប្រហារឧស្ម័នពុល Chlorine ដែលប្រើដោយកងទ័ពរដ្ឋាភិបាលស៊ីរី។
រូបភាព និងវីដេអូបានបង្ហោះតាមអនឡាញបានបង្ហាញពីជនរងគ្រោះខំប្រឹងត្រដរខ្យល់នៅពេលស្រូបយកឧស្ម័នពុលពីការវាយប្រហារតាមយន្តហោះលើទីក្រុង Idlib កាលពីយប់ថ្ងៃអាទិត្យ។ បុរសម្នាក់បានលោតចុះត្រាំនៅក្នុងទឹកហើយយកដៃបិទបាំងរាងកាយខ្លួនក្រោយពីឧស្ម័ននេះកាត់ខោអាវរហែកអស់។
មានរបាយការណ៍បញ្ជាក់ថា យន្តហោះចំបាំងជាច្រើនគ្រឿងបានទម្លាក់គ្រាប់បែករាប់សិបគ្រាប់ទៅលើតំបន់ដែលមានជនស៊ីវិលរស់នៅ។ ជាមួយគ្នានេះក៏មានឧទ្ធម្ភាចក្រជាច្រើនគ្រឿងទៀតរបស់របបអាសាដដែលគាំទ្រដោយរុស្ស៊ីបានទម្លាក់ធុងដែលផ្ទុតដោយឧស្ម័ន Chlorine ទៅលើតំបន់នោះដែរ។ មានជនស៊ីវិល11នាក់បានទទួលរងគ្រោះដោយឧស្ម័ននេះ។ លោក អាសាដ បានបដិសេធការចោទប្រកាន់នេះទាំងស្រុង៕
Facebook Comments
Loading...