មង្គលការរបស់កូនកំលោះ Taeyang និងកូនក្រមុំ Min Hyo Rin នៅក្នុងព្រះវិហារ Seoul Joongang Church ។ កម្មវិធីនាពេលនេះមានតារារួមផលិតកម្មជាច្រើនចូលរួម ដែលសុទ្ធសឹងជាតារាល្បីៗដូចជា CL, Sandara, Lee Hi, Se7en, ក្រុម BLACKPINK, ក្រុម WINNER និងតារាជាច្រើនទៀត ហើយកម្មវិធីទាំងមូលពិតជាពោរពេញទៅដោយសុភមង្គល៕
អ្វីដែលកាន់តែពិសេសនោះ Daesung មិត្តរួមក្រុម BIGBANG របស់ Taeyang គឺជាពិធីករសម្រាប់កម្មវិធី ខណៈ Seungri និង CL បង្ហាញខ្លួនជាពិសេស ច្រៀងអបអរគូស្វាមីភរិយាថ្មីថ្មោង។
សូមបញ្ជាក់ថា តារាចម្រៀង Taeyang និង Min Hyo Rin ចាប់ផ្ដើមទាក់ទងគ្នាក្នុងខែមិថុនា ឆ្នាំ២០១៥ និងគ្រោងនឹងចាប់ដៃគ្នាជាប្ដីប្រពន្ធក្រោយទំនាក់ទំនងរបស់ពួកគេប្រកាសជាសាធារណៈអស់រយៈពេល ៣ឆ្នាំ៕
Facebook Comments
Loading...