ឯកឧត្តមសាយ សំអាល់ បើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីវ័យក្មេងក្នុងភាពជាអ្នកដឹកនាំ

0
28833

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃចន្ទ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលកម្មវិធីអភីវឌ្ឍន៍ភាពជាអ្នកដឹកនាំ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្តី្រ បានលើកឡើងថាកម្មវិធីនេះ មានបំណងធានាឱ្យសកម្មជនយុវជនដែលត្រូវបានជ្រើសរើសឱ្យយល់ដឹងអំពីទិដ្ឋភាពសង្គម មានសមត្ថភាពវិភាគ វាយតម្លៃព្រឹត្តិការណ៍សង្គម និងយល់ដឹងច្បាស់លាស់អំពីស្ថាប័នដើម្បីកសាងសង្គមពិតប្រាកដដើម្បីក្លាយជាថ្នាក់ដឹកនាំនាពេលអនាគត។

ទន្ទឹមនឹងនោះ ឯកឧត្តម បានលើកឡើងពីសមិទ្ធផលដែលរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលបានធ្វើឱ្យកំណើនសេដ្ឋកិច្ចជាតិមានកំណើន៧%ក្នុងរយៈពេល២០ឆ្នាំ ដែលបានប្រែក្លាយកសិករ មកពីកម្មករជាច្រើននាក់ហើយកំណើននេះ បានបង្កើតឱ្យមានប្រជាជនវណ្ណៈកណ្តាលដែលជាភាពរីកចម្រើន និងជាចំណុចជាយុទ្ធសាស្ត្រដើម្បីរក្សាស្ថេរភាព និងសន្តិភាពនៅកម្ពុជា។ ទន្ទឹមនឹងនេះ សេរីភាពនៃព័ត៌មាននៅកម្ពុជាដែលមានលក្ខណៈសេរីនេះ បានធ្វើឱ្យប្រជាពលរដ្ឋអាចសិក្សាស្វែងយល់បានទូលំទូលាយតាមរយៈប្រព័ន្ធអ៊ីនធឺណែត និងប្រព័ន្ធសង្គមផ្សេងៗទៀតជាដើម។

បន្ថែមពីនេះឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យមន្ត្រីវ័យក្មេងដែលជាយុវជនទាំងអស់ប្រឹងប្រែងសិក្សា និងក្រេបជញ្ជប់ចំណេះដឹងពីវាគ្មិនដែលបានមកបណ្តុះបណ្តាលដើម្បីមានសមត្ថភាពគ្រប់គ្រាន់សម្រាប់បន្តវេន។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលដែលនឹងបណ្តុះបណ្តាល១២៩នាក់នេះ ផ្តោតលើ វិធីសិក្សា វិធីវិភាគ និងវិធីបកស្រាយបំភ្លឺ ពិភពគំនិតនយោបាយ ស្ថាប័ននយោបាយ ស្ថាប័នសង្គម ទំនាក់ទំនងសង្គម និងប្រព័ន្ធនយោបាយកម្ពុជាបច្ចុប្បន្នជាដើម៕

27460034_1034196466719474_5352942572406373001_n

27336869_1034196226719498_8905372748900140037_n

27657130_1034196463386141_166486665831887415_n

Facebook Comments
Loading...