អាជ្ញាធរស្រុកពាមរក៌បញ្ជារកម្លាំងចុះរុះរើសំណង់តូបលក់ដូររបស់ពលរដ្ឋទាំងយប់មានភាពមិនប្រក្រតី

0
16472

ខេត្តព្រៃវែងៈ អ្នកស្រីសេងទៀងអភិបាលស្រុកពាមរក៌ខេត្តព្រៃវែងបានបញ្ជារកម្លាំងចំរុះចុះរុះរើសសំណង់តូមលក់ដូររបស់ពលរដ្ឋមួយគ្រូសារនៅវេលាម៉ោង7និង30នាទីយប់ថ្ងៃទី31ខែមករាឆ្នាំ2018 ស្ថិតនៅភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៌ខេត្តព្រៃវែងទាំងតក់ក្រហល់ស្ថិតក្នុងភាពមិនប្រក្រតី ។

ការចុះរុះរើសំណង់តូបលក់ដូររបស់ពលរដ្ឋទាំងយប់ក្រោមបទបញ្ជាររបស់អ្នកស្រីអភិបាលស្រុកដឹកនាំដោយលោកញ៉ែមធារ៉ាអភិបាលរងស្រុកក្នុងនោះមានប៉ូលិស,ប៉េអុឹម,សុរិយោដីនិងមេឃុំតែមិនមានវត្តមានមន្ត្រីតុលាការចូលរួមនោះទេ។

ពលរដ្ឋរងគ្រោះឈ្មោះ លី ស្រូយប្តីនិងប្រពន្ធឈ្មោះ យូអីុ បានបញ្ជាក់អះអាងថា សំណង់តូបលក់ដូរដែលទើបសាងសង់ជាប់និងបណ្តោយផ្លូវជាតិលេខ1មានទំហំទទឹង10ម៉ែត្របណ្តោយ12ម៉ែត្រ គឺសង់លើដីកម្មសិទ្ធិស្រមច្បាប់របស់គាត់បានទិញពីគេក្នុងកំឡុងឆ្នាំ1999ដោយមានការទទូលស្គាល់ពីអាជ្ញាធរឃុំស្រុកដែលមានផ្ទៃដីសរុបទទឹង20ម៉ែត្របណ្តោយ60ម៉ែត្រ ។
លោក លីស្រូយ ដែលជាជនរងគ្រោះបានអះអាងទៀតថា មុនពេលរូបគាត់សាងសង់សំណង់គូបលក់ដូរបានស្នើរសុំទៅអាជ្ញាធរឃុំ,ស្រុកផងដែរ មិនមែនលួចធ្វើសំណង់ទាំងយប់ក្នុងថ្ងៃបុណ្យទានដូចការចោទប្រកាន់ពីមនុស្សមួយដំបរស្វារនោះទេ ។

ពលរដ្ឋរស់នៅកន្លែងកើតហេតុបានលើកឡើងថា ការចុះធ្វើរដ្ឋបាលរុះរើសំណង់របស់ពលរដ្ឋទាំងយប់គឺបំពានច្បាប់ទាំងស្រុង ហើយស្ថិតក្នុងភាពអាថ៌កំបាំងគឺមានអ្នកនៅពីក្រោយខ្នងក្នុងបញ្ហានេះ។ មានន័យថា លោកស្រីអភិបាលស្រុកធ្វើឡើងតាមការញុះញុង់ពីក្រុមមួយត្តាប់តូចដែលទទួលបានប្រយោជន៌ក្នុងរឿងនេះ នាំឲ្យជះឥទ្ធិពលអាក្រក់បង្កប៉ះពាល់ដល់សន្លឹកឆ្នោតគណបក្សប្រជាជនកម្ពុជា ។

ប្រជាពលរដ្ឋទាំងនោះបានបញ្ជាក់ទៀតថា ប្រសិនបើអ្នកស្រីសេងទៀងអភិបាលស្រុកបញ្ជាកម្លាំងចុះរុះរើសំណង់តូបលក់ដូរកំបិកំប៉ុកម៉េចក៌មើលរំលងសំណង់ផ្ទះល្វែងសង់លើមាត់ប្រឡាយលូទល់មុខគ្នានិងផងទៅទើបវាមានតម្លាភាព ។ ក្នុងករណីនេះគឺជារឿងអាយុត្តិធម៌ណាស់សំរាប់ពលរដ្ឋស្លូតត្រង់ ។

អ្នកស្រី សេង ទៀង អភិបាលស្រុកពាមរក៌បានលើកថា ការចុះអនុវត្តចុះរុះរើសំណង់តូបលក់ដូរទាំងយប់ ដោយហេតុថាពលរដ្ឋរូបនោះសាងសង់សំណង់រំលោភលើដីសាធារណៈ ក្រោមលេសបង្ក្រាបបទល្មើសជាក់ស្តែង ។

អាជ្ញាធរដែនដីស្រុកខេត្តព្រៃវែងមានទំលាប់ចុះធ្វើរដ្ឋបាលបែបនេះទៅលើប្រជាពលរដ្ឋប៉ុន្មានករណីហើយ?ហើយការចុះអនុវត្តច្បាប់រុះរើសំណង់ប្រជាពលរដ្ឋទាំងយប់ដែលមិនមែនជាករណីបទល្មើសព្រហ្មទណ្ឌឫបទឧក្រិតតើត្រឹមត្រូវតាមនិតិវិធីច្បាប់ដែរទេ ? ។ក្រុមអ្នកវិភាគច្បាប់មួយក្រុមបានចាត់ទុកថាការធ្វើរដ្ឋបាលរុះរើសំណង់របស់ពលរដ្ឋទាំងយប់គឺខុសនិតិវិធីច្បាប់ ។ ម្យាងអត់មានមន្ត្រីតុលាការចូលរួម ។

ទាក់និនក្នុងករណីនេះទំនងអាជ្ញាធរស្រុកពាមរក៌ទទួលបានលាភសការៈពីបុគ្គលណាមួយដែលនៅពីក្រោយខ្នងរឿងនេះ ។ សីហា

IMG-20180201-WA0006

IMG-20180201-WA0005

IMG-20180201-WA0004

IMG-20180201-WA0003

Facebook Comments
Loading...