ហុងកុងអនុម័តច្បាប់រារាំងការនាំចូលភ្លុកដំរីហើយ

0
18314

កាលពីម្សិលមិញនេះក្រុមអ្នកតាក់តែងច្បាប់នៅទីក្រុងហុងកុងបានអនុម័តជាឯកច្ឆន្ទ័រាំងខ្ទប់របរ ជំនួញ ភ្លុកដំរី ដែលក្រុមអ្នកធ្វើយុទ្ធនាការបានហៅថាជានេះការសង្គ្រោះសត្វដំរីឲ្យរស់រានមានជីវិត។

image

ជំនួញភ្លុកដំរីនឹងត្រូវបានហាមឃាត់ជាស្ថាពរមិនឲ្យធ្វើជំនួញនៅក្នុងទីក្រុងហុងកុងចាប់ពីឆ្នាំ២០២១នេះតទៅ។ មុនពេលមានការអនុម័តច្បាប់នេះ ក្រុមបាតុករបានមកជួបជុំគ្នានៅខាងមុខអគារសភាក្រុងហុងកុងដោយ ស្រែកច្រៀងចម្រៀងដែលពួកគេបានតាក់តែងរួចជាស្រេចមានអត្ថន័យថា៖តើអ្នកនៅតែត្រូវការភ្លុកដំរីយកមកធ្វើជាឈើចាក់ធ្មេញទៀតឬ? សូមបញ្ឈប់ការរកស៊ីភ្លុកដំរីនេះទៀតទៅ។ សូមប្រគល់ជីវិតសត្វដំរី ទៅឲ្យដំរីវិញ។

គួរបញ្ជាក់ថា ជំនួញភ្លុកសត្វ ពិសេសភ្លុកសត្វដំរីត្រូវបានអនុញ្ញាតឲ្យរកស៊ីដោយស្រប ច្បាប់នៅក្នុងទីក្រុងហុងកុងអស់រយៈពេល១៥០ឆ្នាំកន្លងទៅហើយ៕

image

Facebook Comments
Loading...