ឃាតករជាឪពុកក៏ស្លាប់ កូនស្រីជាជនរងគ្រោះ ក៏ស្លាប់….ស្លាប់ដោយសារអ្វី??

0
29235

បុរសម្នាក់ឈ្មោះចូឌ្រី មូហាមេដអាយុ៥២ឆ្នាំដែលគេសង្ស័យថាបានធ្វើបាបកូនស្រីបង្កើតរបស់ខ្លួនដែល ជាការធ្វើបាបដើម្បីលាងកិត្តិយសជាប្រពៃណីនោះបានស្លាប់បាត់ទៅហើយកាលពីថ្ងៃចន្ទ័កន្លងទៅនេះ។ គាត់ត្រូវបានតុលាការធ្វើការដោះលែងដោយមានប្រាក់តំកល់ ប៉ុន្តែតុលាការគ្រោងនឹងបើកសវនាការករណីរបស់គាត់នៅពេលខាងមុខនេះ។

image

គួរបញ្ជាក់ថា អ្នកស្រីសាមៀរ សាហ៊ីដអាយុ២៨ឆ្នាំរស់នៅទីក្រុង ប្រេដហ្វដនៃរដ្ឋWest Yorkshireប្រទេសអង់គ្លេស ត្រូវបានរងនូវការចាប់រំលោភពីអតីតប្តីរបស់នាងដែលជាក្មួយប្រុសរបស់នាងតែម្តងឈ្មោះមហាមេដ សាគៀលក្នុងពេលដែលនាងបានមកលេងស្រុកកំណើតនៅខេត្ត ប៉ុនចាបនៃប្រទេសប៉ាគីស្ថានកាលពីឆ្នាំ២០១៦ ដែលការប្រព្រឹត្តិអំពើហឹង្សាលើរូបនាងនាពេលនេះ មា នន័យស្មើនឹងការសម្លាប់រូបនាងដើម្បីលាងកិតិ្តយសឲ្យគ្រួសារ។ គ្រួសាររបស់នាងបានប្រកាសថាលោកតាចូឌ្រី មូហាមេដបានស្លាប់នៅក្នុមន្ទីរពេទ្យ ប៉ុន្តែមិនបានបញ្ជាក់អំពីមូលហេតុនៃការស្លាប់នោះទេ។

image

ប៉ុន្តែអ្វីដែលគួរឲ្យហួសចិត្តគឺ បន្តិចក្រោយមកក្រុ មគ្រួសារនេះក៏ប្រកាសថាអ្នកស្រីសាហ៊ីដក៏បានស្លាប់ដែរដោយសារគាំងបេះដូង។គួរបញ្ចាក់ថាអ្នកស្រី បានរៀបការជាមួយក្មួយរបស់ខ្លួនតាមការរៀបចំរបស់ក្រុមគ្រួសារទាំងសងខាងប៉ុន្តែក្រោយមកបានលែងលះគ្នាទៅវិញ។នាងក៏បានរៀបការប្តីមួយទៀតឈ្មោះស៊ីយេត ម៉ុកតា ហើយចេញមករស់នៅទីក្រុងLeedនៃប្រទេសអង់គ្លេសកាលពីឆ្នាំ២០១៤។ឥឡូវនេះលោកម៉ុកតាបានប្រកាសថាប្រពន្ធរបស់គាត់ពិតជាត្រូវបានគ្រួសារខាងនាងសម្លាប់ចោលមិនមែនស្លាប់ដោយសារគាំង បេះដូងនោះទេ ព្រោះគ្រួសារនេះប្រឆាំងដាច់ខាតមិនឲ្យអ្នកស្រីរៀបការជាមួយគាត់ឡើយ។ប៉ូលីសប៉ាគី ស្ថានកំពុងបន្តស៊ើបអង្កេតរឿងនេះយ៉ាងយកចិត្តទុកដាក់បំផុត៕

image

image

Facebook Comments
Loading...