ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង The Energy Laboratory Limited បានចុះអនុស្សរណៈនៃការយោគយល់ស្តីពី «កិច្ចសហប្រតិបត្តិការ និងជំរុញការបង្កើតថ្មីនៃថាមពលស្អាត»

0
13140

នៅទីស្ដីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃព្រហស្បតិ៍ ០៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង The Energy Laboratory Limited បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពី «កិច្ចសហប្រតិបត្តិការ និងជំរុញការបង្កើតថ្មីនៃថាមពលស្អាត» ក្រោមអធិបតីភាព ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។

អនុស្សរណៈនៃការយោគយល់នេះធ្វើឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការប្រើប្រាស់ថាមពលស្អាត សម្រាប់អាជីវកម្មថ្មី និងជំរុញឱ្យមានការបង្កើតនូវបច្ចេកវិទ្យាថ្មីដល់សហគ្រិន ក៏ដូចជាធ្វើការកសាងសមត្ថភាពទៅដល់សហគ្រិន និងអាជីវកម្មដែលប្រើប្រាស់ថាមពលស្អាត និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតងប្រកបដោយចីរភាពនៅកម្ពុជា៕

Facebook Comments
Loading...