ទីបំផុត​!! Mkhitaryan ទៅ Arsenal ប្តូរជាមួយ Sanchez មកកាន់ Man Utd វិញ

0
4937

ពត៍មានផ្លូវការណ៍ Manchester United ឲ្យ Henrikh Mkhitaryan ទៅ Arsenal ជាថ្នូរនឹងការចុះហត្ថលេខាយកតារាឆ្នើម Alexis Sanchez ហើយ។ Sanchez បានចុះហត្ថលេខា ៤ឆ្នាំកន្លះ ដោយទទួលបានថ្លៃនឿយហត់ 45ម៉ឺនផោន ក្នុងមួយសប្តាហ៍ ហើយកីឡាករ Sanchez អាចលេងប្រកួតរបស់ Man Utdទល់នឹង Yeovil Town នៅ FA Cup បាន។

sanchez2

តាមប្រភពពី The Sun ឲ្យដឹងថាក្រុមកាំភ្លើងធំនឹងទទួលបាន២០លានផោនពីការផ្ទេរនេះ។ សូមបញ្ជាក់ថា ខ្សែប្រយុទ្ធកម្ពស់ទាប Sanchnez ធ្លាប់ស៊ុតបញ្ចូលទី៨០គ្រាប់ឲ្យ Arsenal ចាប់តាំងផ្ទេរពី Barcelona ក្នុងតម្លៃ៣០លានផោនកាលពីឆ្នាំ២០១៤។

ចំពោះ Mkhitaryan វិញ បានបង្ហាញមុខក្នុងឈុត Arsenal នៅថ្ងៃតំណាលគ្នាជាមួយ Sanchez។ ខ្សែបម្រើសញ្ជាតិអាមេនី ធ្លាប់ជាកម្លាំងសំខាន់របស់ Man Utd ប៉ុន្តែមួយរយៈចុងក្រោយបានធ្វើឲ្យលោក Mourinho បាត់បង់ទំនុកចិត្ត និងបានលេងជម្រើសដំបូងតិចតួចបំផុត៕

nintchdbpict000380049117-e1516644966883

Facebook Comments
Loading...