ការប្រមូលផ្ដុំកីឡាកម្រិតថ្នាលទាំង30ប្រភេទ

0
7061

ភ្នំពេញ: ការប្រមូលផ្ដុំកីឡាកម្រិតថ្នាលត្រូវបានបង្កើពី២០ប្រភេទកីឡាដល់៣០ប្រភេទកីឡា ។ កីឡាទាំង៣០ប្រភេទនោះមានបាល់ទាត់ប្រភេទអាយុក្រោម១៨ឆ្នាំ និង ក្រោម១៦ឆ្នាំ តេក្វាន់ដូWTF(World Taekwondo Federation) ប៉េតង់ ហែលទឹក កីឡាបាល់បោះ ចំបាប់ បាល់ទះ(បាល់ទះក្នុងសាល និង លើឆ្នេរខ្សាច់) ប្រដាល់សាកល ។សីដក់ វាយកូនបាល់ វូស៊ូ កាយសម្ព័ន្ធ ប្រណាំងកង់ គុនដាវ់ តេក្វាន់ដីITF(International Tae Kwondo Federation) ។

ក្រៅពីនោះមានប្រភេទកីឡាវាយកូនឃ្លីលើតុ កីឡាវាយសី សូហ្វតិន្នីស ទ្រីយ៉ាត្លុង ការាតេដូ ទូកប្រពៃណី និង អន្តរជាតិ វ៉ូវីណាម យូដូ ល្បុក្កតោ ប្រដាល់គុនខ្មែរ ទូកក្ដោង(Sailing)វាយហ្គោល និង ស្គីទឹកកក ។

នេះជាឆ្នាំទី២ហើយដែលក្រសួងអប់រំយុវជន និង កីឡាធ្វើការប្រមុលផ្ដុំកីឡាថ្នាលបែបនេះព្រោះនេះជាការត្រៀមខ្លួនរង់ចាំការមកដល់នៃឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេម ។

សម្រាប់កីឡាថ្នាលនេះពួកគេមិនបានទទួលប្រាក់ឧបត្ថម្ភឡើយតែពួកគេបានទទួលប្រាក់ឧបត្ថម្ភការហូបចុកគឺមួយថ្ងៃ៤៤.០០០រៀលប្រហាក់ប្រហែលនឹង១១ដុល្លារ ។ចំពោះគ្រូបង្វឹកនឹងបានទទួលនូវប្រាក់ឧបត្ថម្ភ ជាមួយ៧នឹងរបបហូបចុកដូចប្រភេទកីឡាឈុតធំដែរ ។

ទាំង៣០ប្រភេទកីឡានោះមានកីឡាករចំនួន២៧២នាក់ កីឡាការិនីចំនួន៩៦នាក់គ្រូបង្វឹកចំនួន៧០នាក់ និងស្ថិតក្រោមការមើលខុសត្រូវរបស់អនុរក្សចំនួន៣១ នាក់ ។សូមបញ្ជាក់ថាអនុរក្សជាអ្នកមានភារកិច្ចតាមដានមើលការហ្វឹកហាត់របស់កីឡាករ-កីឡាការិនី និង ពីការបង្វឹករបស់គ្រូ ។

សូមបញ្ជាក់ថាសម្រាប់ប្រភេទកីឡាថ្នាលនេះត្រូវមានអាយុពី១៣ទៅ១៧ឆ្នាំហើយការប្រមូលផ្ដុំនឹងចាប់ផ្ដើមពីថ្ងៃទី១កុម្ភៈរហូតដល់ថ្ងៃទី៣១ធ្នូ២១៨។ ក្នុងអម្លុងនៃការប្រមូលផ្ដុំនេះពួកគេត្រូវហ្វឹកហាត់ក្នុងកម្រិតស្ដង់ដារមួយតម្រូវទៅតាមប្រភេទអាយុរបស់ពួកគេ ។

photo_2017-02-17_11-21-25 [800x600]

Facebook Comments
Loading...