តាមBBC ផ្សាយថ្ងៃនេះអោយដឹងថា ពួកអ្នកតវ៉ានៅក្នុងទីក្រុង Gujarat នៃប្រទេសឥណ្ឌាបាននាំគ្នាបិទផ្លូវបណ្តាលអោយសេវារថយន្តក្រុងទាំងអស់បញ្ឍប់ដំណើរការ បន្ទាប់ពីតុលាការជាន់ខ្ពស់ឥណ្ឌា បានអនុញ្ញាតអោយធ្វើការចាក់បញ្ជាំងខ្សែភាពយន្តដ៏ចម្រូងចម្រាស់រឿង Padmavat វិញនោះ។
ពួកអ្នកតវ៉ាជនជាតិហិណ្ឌូបានដុតរថយន្តបឺស និងនាំគ្នាហ៊ុមព័ទ្ធរោងភាពយន្តក្នុងរដ្ឋ Gujarat កាលពីថ្ងៃអាទិត្យ ដោយធ្វើការតវ៉ាមិនអោយបញ្ចាំងរឿងនេះជាដាច់ខាត ព្រោះសាច់រឿងបានលើកឡើងអំពីម្ចាស់ក្សត្រីយ៍ហិណ្ឌូក្នុងស.វទី14 គឺជាកម្មសិទ្ធរបស់ព្រះចៅមូស្លឹម Alauddin Khilji ដែលពួកគេចាត់ទុកថា ជាការមើលងាយខ្លាំងណាស់ដល់សាសនាហិណ្ឌូរបស់ខ្លួន។
ដោយឃើញបែបនេះ ទោះបីជាតុលាការជាន់ខ្ពស់សម្រេចហើយក៏ដោយ ក៏ម្ចាស់រោងភាពយន្តមិនហ៊ានដាក់បញ្ចាំងដែល ព្រោះខ្លាចកើតមានអំពើហិង្សាបន្ថែមទៀត៕
Facebook Comments
Loading...