ហេង គីម ឡុង​ ក្លាយជាអ្នកប្រយុទ្ធជើងខ្លាំងវ័យក្មេងនៅបន្ទាយមានជ័យ

0
24270

ភ្នំពេញ: ការប្រកួតប្រដាល់គុនខ្មែរសម្រាប់ថ្នាលវ័យក្មេងប្រភេទទម្ងន់៣០គីឡូក្រាមប្រចាំខេត្តបន្ទាយមានជ័យដែលចាប់ផ្ដើមពីថ្ងៃទី៥វិច្ឆិកា២០១៧មកនោះបានបញ្ចប់នៅយប់ថ្ងៃទី៧មករា២០១៨ ។

បន្ទាយមានជ័យចូលរួមដោយមួយក្លិបយកតែអ្នកប្រដាល់មួយរូបប៉ុណ្ណោះ។ ក្លិបទាំង៨ដែលចូលរួមនោះមានក្លិបយុវនិស្ស័យកីឡា ក្លិបដីឡូតិ៍មានរិទ្ធ ក្លិបរស្មីភូមិគាប ក្លិបក្រុងប៉ោយប៉ែតក្លិបមនោរម្យភ្នំតូច ក្លិបគីរីដងរែក ក្លិបសៅយ៉ាន់នាគា និង ក្លិបរាជសីហ៍ ។

លោកឧត្តមសេនីយ៍ឯកតែម ម៉ឺនប្រធានសហព័ន្ធប្រដាល់គុនខ្មែរបានអញ្ជើញចូលរួមទាំងពិធីបើកការប្រកួត និង បិទការប្រកួត ដែលនៅថ្ងៃបិទការប្រកួតនេះដែរលោកសួន បវរអភិបាលនៃគណៈអភិបាលខេតតបន្ទាយមានជ័យបានចូលរួមនិងផ្ដល់ប្រាក់ឧបត្ថម្ភដល់ក្លិប និងជ័យលាភីទៀតផង ។

បន្ទាប់ពីឆ្លងកាត់ការប្រកួតរយៈពេល២ខែមកនោះចំណាត់ថ្នាក់លេខ ១បានទៅអ្នកប្រដាល់វ័យក្មេងហេង គីម ឡុងក្លិបរាជសីហ៍ ចំណាត់ថ្នាក់លេខ ២ បានទៅកីឡាករសេង សុផាត់ក្លិបសៅយ៉ាន់នាគា និង ចំណាត់ថ្នាក់លេខ ៤បានទៅកីឡាករសេង មុន្នីសុធីមក្លិបគីរីដងរែក ។

ការប្រកួតនេះប្រាក់រង្វាន់ដោយមិនគិតពីការឧបត្ថម្ភរបស់អភិបាលខេត្ត ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ និង ការឧបត្ថម្ភផ្សេងៗទៀតនោះលេខ១បានរង្វាន់៨០០.០០០រៀល លេខ២បាន៦០០.០០០រៀល លេខ ៣បានប្រាក់រង្វាន់ចំនួន៤០០.០០០រៀល និង លេខ៤បានរង្វាន់លើកទឹកចិត្ត៣០០.០០០រៀល ។

26648217_1968007710120668_963849227_n [800x600]

Facebook Comments
Loading...