រុស្សីចំអកឲ្យអាមេរិកអំពីបញ្ហាអ៊ីរ៉ង់

0
38562

លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិបានអំពាវនាវឲ្យ ក្រុមប្រឹក្សាសហប្រជាជាតិថ្វើការកោះប្រជុំជាបន្ទាន់អំពីបញ្ហាអ៊ីរ៉ង់ ដោយអ្នកស្រីបានចោទ ប្រកាន់ថាពេលនេះរដ្ឋភិបាលអ៊ីរ៉ង់បានធ្វើការបង្ក្រាបយ៉ាងខ្លាំងទៅលើហ្វូងបាតុករប្រឆាំង រដ្ឋាភិបាល

As US seeks emergency UN meeting on Iran, Russia reminds it of Ferguson & Occupy crackdowns

អ្នកស្រីNikki Haleyនិយាយទៀតថា៖ប្រជាជនអ៊ីរ៉ង់ដែលស្រលាញ់សន្តិភាពបា នក្រោកឈរហើយដើម្បីទាមទារសេរីភាពរបស់ខ្លួន។ ប៉ុន្តែប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិលោកKairat Umarovបាននិយាយថា មិនមានគម្រោងការណាមួយនឹងធ្វើ ការកោះប្រជុំអំពីបញ្ហានេះទេ។ វាអត់មាននៅក្នុងរបៀបវារៈនៃការប្រជុំទេ ហើយក៏អត់មាន ការសម្រេចណាមួយអំពីប្ញហានេះដែរ។

ចំណែករុស្សីបានចំអកឲ្យថា កាលពីអាមេរិកសម្លាប់ បតុករម្នាក់ឈ្មោះMIchael Brownអាយុ១៨ឆ្នាំគ្មានអាវុធក្នុងដៃជាជនជាតិស្បែកខ្មៅនៅក្នុងបាតុកម្មដ៏ហឹង្សាកាលពីឆ្នាំ២០១៤ក៏គ្មានអ្នកណាអំពាវនាវឲ្យមានការកោះប្រជុំក្រុមប្រឹក្សាអង្គការសហប្រជាជាតិដែរ។ ពពេលនោះប៉ូលីសអាមេរិកថែមទាំងបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងវាយដំទៅលើបាតុករយ៉ាង ឃោរឃៅទៀតផង៕

Facebook Comments
Loading...