យេរូសាឡឹមមិនមែនសម្រាប់លក់ទេ

0
2380

អ្នកនាំពាក្យរបស់មេដឹកនាំប៉ាឡេស្ទីនលោកម៉ាមូដ អាបាសបាននិយាយថា ទីក្រុងយេរូសាឡឹមមិនមែនសម្រាប់លក់ទេ ដែលពាក្យសម្តីនេះជាការឆ្លើយតបទៅនឹងការ គម្រាមរបស់លោកដូណាល់ត្រាំដែលបានគម្រាមកាត់ជំនួយទៅឲ្យអាជ្ញាធរប៉ាឡេស្ទីន ប្រសិនបើមិនព្រមបើកកិច្ចចរចារជាមួយអ៊ីស្រាអែលស្តីអំពីបញ្ហាទីក្រុងយេរូសាឡឹមទេនោះ។

'Jerusalem is not for sale’: Palestine to Trump after US threatens to cut $300mn aid

លោកបាននិយាយទាំងកំហឹងថា៖ទីក្រុងយេរូសាឡឹមមិនមែនសម្រាប់ដាក់លក់ទេ ទោះជាត្រូវទិញដូរជាមាសឬជាប្រាក់ក៏ដោយ។ប្រសិនបើសហរដ្ឋអាមេរិកស្រឡាញ់សន្តិភាព និង ស្រឡាញ់ផលប្រយោជន៍របស់ខ្លួន គេក៏ត្រូវតែគោរពអធិបតេយ្យភាពរបស់យើងដែរ។ ផ្ទុយទៅវិញមន្ត្រីអ៊ីស្រាអែលបានស្វាគមន៍ជំហរបស់លោកប្រធានាធិបតីដូណាល់ត្រាំដែលមានបំណងកាត់ជំនួយទៅឲ្យប៉ាឡេស្ទីន។

ប៉ុន្តែអតីតរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីស្រាអែលលោក Tzipi Livniបាននិយាយថា ប្រសិនបើមានការកាត់ជំនួយមែនវានឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ទៅដល់ប្រជាជននៅតំបន់ហ្កាសាហើយក៏ជះឥទ្ធិពលអាក្រក់ទៅដល់អ៊ីស្រាអែលដែរ៕

Facebook Comments
Loading...