តាមBBCបានផ្សាយឲ្យដឹងថា លោកJoseph Stalinអតីតមេដឹកនាំសូវៀតដែលល្បីថាផ្តាច់ការ បំផុតក្នុងការដឹកនាំប្រទេស នៅតែមានភាពទាក់ទាញយ៉ាងខ្លាំងទាំងមនុស្សវ័យចំណាស់និង យុវជនស្រករក្រោយ។
លោកអ្នកដឹងទេថា ទីក្រុងGoriនៅក្នុងរដ្ឋGeorgiaនៃអតីតសាធារណរដ្ឋសង្គមនិយមសហភាពសូវៀត ដែលជាស្រុកកំណើតរបស់លោកStalinបានទាក់ទាញ ទេសចររាប់ម៉ឺននាក់ឲ្យទៅទស្សនាទីនោះជារៀងរាល់ឆ្នាំ។
ទេសចរម្នាក់ឈ្មោះMaya Rostowskaបានទៅទស្សនាតំបន់Goriនិងបានទស្សនាសារៈមន្ទីJoseph Stalinនិងបានស្វែង យល់ថាហេតុអ្វីបានជាជនផ្តាច់ការម្នាក់នេះនៅតែមានប្រជាប្រិយ៍រហូតមកដល់សព្វថ្ងៃ។
គួរបញ្ជាក់ថា ជីតាទួតរបស់អ្នកស្រីMayaគឺជាមន្ត្រីជនជាតិប៉ូឡូញដែលត្រូវបានចាប់ខ្លួននៅពេលដែលកងទ័ពសូវៀតក្រោមការដឹកនាំរបស់Stalinលើកចូលទៅឈ្លានពានប្រទេសប៉ូឡូញហើយបានចាប់ខ្លួនគាត់បញ្ជូនមកធ្វើពលកម្មក្នុងជុំរំអ្នកទោសរហូតដលស្លាប់៕
Facebook Comments
Loading...