ទីក្រុងRaqqaត្រូវបានកងម្លាំងសម្ព័ន្ធមិត្តរំដោះបានពីពួកISISជាច្រើនខែមកហើយ ប៉ុន្តែវាបានបន្សល់ ទុកនៅភាពមន្ទិលសង្ស័យមួយចំនួននៅពេលដែលឃ្លីបវីដេអូមួយបានលេចធ្លាយចេញមក។ កាលពីថ្ងៃ២៩ខែធ្នូទីភ្នាក់ងារទូរទស្សន៍RTរបស់រុស្សីបានទទួលឃ្លីបវិដេអូមួយដែលផ្តល់ឲ្យដោយកងទ័ពប្រជាធិបតីស៊ីរីហៅកាត់ថា(SDF)ដែលគាំទ្រដោយអាមេរិក។
វីដេអូឯកសារនេះបង្ហាញឲ្យឃើញកងកម្លាំងISIS ជិះនៅលើរថយន្តកាំមីញ៉ុងរាប់រយគ្រឿងក្នុងលក្ខណៈជាធម្មតាពេលដកថយចេញពីក្រុងRaqqa ក្នុងពេលដែលពួកគេចាញ់សង្គ្រាមនៅទីនោះ ដោយគ្មានការរំខានណាមួយឡើយ។
រូបភាពវីដេអូនេះ ក៏ស្រដៀងទៅនឹងសេចក្តីរាយការណ៍របស់អ្នកយកព៍ត័មានBBCកាលពីពេលនោះដែលបានបញ្ជាក់ថា គាត់បានឃើញពួកសកម្មប្រយុទ្ធISISនាំគ្នាចាកចេញទាំងហ្វូងៗពីទីក្រុងRaqqaដោយអត់ខ្វល់ពីអ្វីឡើយ បើទោះជាពួកគេបានចាញ់សង្គ្រាមនេះក៏ដោយ។ហេតុអ្វីបានជាគេមិនកំទេចពួកនេះចោល ? នេះជា សំនួរ??
Facebook Comments
Loading...