មេដឹកនាំសាសនាអ៊ីរ៉ង់ ៖ រីហ្គេនព្រហើនជាងលោកត្រាំ ប៉ុន្តែ……

0
16319

ក្នុងការផ្សាយតាមទូរទស្សន៍រដ្ឋមេដឹកនាំសាសនាកំពូលអ៊ីរ៉ង់លោក អាយ៉ាតូឡា អាលី ខាមេនី បានសន្យាថានឹងធ្វើឲ្យអាមេរិកមានការខកចិត្តគ្រប់បញ្ហាទាំងអស់ដោយលោកក៏មិនភ្លេចធ្វើការប្រៀបធៀបលោកប្រធានាធិបតីដូណាល់ត្រាំទៅនឹងអតីតប្រធានាធិបតីរ៉ូណាល់រីហ្គនផងដែរ។

image

មេដឹកនាំសាសនារូបនេះបាននិយាយទៀតថា៖nលោករីហ្គេនមានអំណាចជាង ហើយក៏ព្រហើនជាងលោកត្រាំដែរ។ គាត់ពូកែជាងក្នុងការដឹកនាំធ្វើការគំរាមកំហែង ។ គាត់ជាអ្នកប្រឆាំងនឹងយើងយ៉ាងប្តូរផ្តាច់ហើយហ៊ានទាំងបា ញ់ទម្លាក់យន្តហោះរបស់យើងទៀតផង។គួរបញ្ជាក់ថាកាលពីឆ្នាំ១៩៨៨យន្តហោះដឹកអ្នកដំណើររបស់អ៊ីរ៉ង់ដែលមានមនុស្សជិះ២៩០នាក់នៅលើនោះត្រូវបាញ់ទម្លាក់ ដែលអ៊ីរ៉ង់បានចោទទៅលើអាមេរិកជា អ្នកទទួលខុសត្រូវ ប៉ុន្តែរដ្ឋការអាមេរិកជំនាន់នោះបានច្រានចោលការចោទប្រកាន់នេះ។

លោកបាននិយាយទៀតថា៖ ពេលនេះលោករីហ្គេនបានស្លាប់ហើយ។ តាមជំនឿរបស់យើង គាត់កំពុងប្រឈមមុខការ ចងពៀរជាមួយនឹងព្រះហើយ។បាបកម្មនេះនៅតែកើតមានក្នុងសង្គមអាមេរិកក្រោមការដឹកនាំរបស់ប្រធានាធិបតីបច្ចុប្បន្ននេះទៀតហើយ៕

image

Facebook Comments
Loading...